ស្វែងរកពួកយើង:

MWC 2024: Honor MagicBook Pro 16 បង្ហាញខ្លួនជាមួយស៊ីភីយូ Intel Core Ultra 7 និង RTX 4060 GPU រួមនិងបច្ចេកវិទ្យា AI

ដោយ

Koun Jab Luffy

26 កុម្ភៈ 2024 10:36 ព្រឹក

អាន 2 នាទី

Article image
នៅកំឡុងពេលនៃព្រឹត្តិការណ៌ Mobile World Congress (MWC) 2024 ថ្មីៗនេះ ក្រុមហ៊ុន Honor ក៏មានការប្រកាសចេញ នូវឡែបថប Honor MagicBook Pro 16 ដែលជាម៉ូដែលថ្មីមានការតម្លើងនូវមុខងារ AI-enhanced laptop រួមជាមួយនិង ស្មាតហ្វូនជំនាន់ថ្មី Magic 6 Pro ផងដែរ។ ឡែបថបថ្មីនេះមានកម្រ៉ាស់ស្តើង និងមានមុខងារថ្មីៗ ហើយនិងមានតួរផលិត ចេញពីលោហៈថែមទៀតផង។ MagicBook Pro 16 មានកម្រ៉ាស់ត្រឹមតែ 17.9mm និងមានទម្ងន់ប្រហែល 1.86kg ហើយ និងមានអេក្រង់ទំហំ 93% ធៀបនឹងតួខ្លួន។
MagicBook Pro 16 មានអេក្រង់ទំហំ 16-អ៊ីង និងមានគែមអេក្រង់ស្តើងមែនទែន។ អេក្រង់នេះ គឺមានសមត្ថភាពអាចបង្ហាញ ចេញបានទំហំ 3072x1920 resolution panel ហើយនិងមានល្បឿន 165Hz refresh rate, គាំទ្រដោយ 100% sRGB និងបច្ចេកវិទ្យាអកេ្រង់ DCI-P3 color spaces រួមជាមួយនិងកម្រិត peak brightness 500nits។ អេក្រង់នេះ បង្ហាញចេញ បាននៅលើខ្នាត 16:10 aspect ratio ហើយនិងមានការបញ្ជាក់វិញ្ញាបនបត្រពីស្ថាន័ន TÜV Rheinland ទៅលើការការពារ blue light និង flicker-free viewing។ សម្រាប់ប្រព័ន្ធសម្លេងនៅលើឡេបថបនេះ មាន 6 គ្រាប់។
Article image
ឡែបថបថ្មីនេះ ដំណើរការនៅលើស៊ីភីយូ Intel Core Ultra 7 155H ដែលជាអង្គប្រតិបត្តិការដែលមានអនុភាពខ្លាំងបំផុត។ ជាមួយគ្នានេះនៅលើឡែបថបនេះ ក៏មានការប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GeForce RTX 4060 ដែលមានផ្តល់នូវសមត្ថភាពខ្ពស់សម្រាប់បំពេញការងារ និងការលេងហ្គេមបានផងដែ។ ឡែបថបនេះ មានរ៉េមទំហំ 32GB និងមានអង្គចងចាំទំហំ 1TB។ អ្វីដែលចាប់អារម្មណ៌ជាងគេនៅលើ MagicBook Pro 16 គឺមានមុខងារ AI ដែលផ្អែកលើ OS Turbo X តែម្តង។ មុខងារថ្មីនេះ នឹងផ្តល់អោយអ្នកប្រើប្រាស់នូវកម្លាំងសាកបានខ្ពស់ដល់ទៅ 140W High-Performance Mode សម្រាប់ជួយអោយការសាកមានភាពរលូន និងមានសុវត្ថិភាពថែមទៀតផង។
Article image
MagicBook Pro 16 មានថាមពលថ្មទំហំ 75Wh តាមរយៈPCMark 10 battery test សាកពេញម្តងប្រើប្រាស់បាន 10 ម៉ោង នេះបើតាមការបញ្ជាក់ពី Honor។ នៅលើឡេបថបនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃ ដែលមានការគាំទ្រ ដោយ Windows Hello authentication ទៀតផង។ សម្រាប់រន្ធដោរមានដូចជា រន្ធ 3.5 mm jack, HDMI, Thunderbolt 4, និង USB 3.2 Gen 2 Type-C។ មកដល់ពេលនេះ Honor មិនទាន់បញ្ចេញតម្លៃរបស់ឡែបថបនេះទេ មានការព្យាករណ៌ ថា នឹងប្រកាសចេញនៅលើទីផ្សារចិនជាមុនសិន ទើបដាក់លក់នៅលើទីផ្សារសកលនាត្រីមាសទី 2 ឆ្នាំ 2024 ខាងមុខ។
MWC 2024: Honor MagicBook Pro 16 បង្ហាញខ្លួនជាមួយស៊ីភីយូ Intel Core Ultra 7 និង RTX 4060 GPU រួមនិងបច្ចេកវិទ្យា AI