ស្វែងរកពួកយើង:

MWC 2024: TECNO Camon 30 Premier 5G បង្ហាញខ្លួនជាផ្លូវការ ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា PolarAce Imaging

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 08:41 ព្រឹក

អាន 3 នាទី

Article image
មកដល់ថ្ងៃនេះ ព្រឹត្តិការណ៌ MWC 2024 នៅតែបន្តមានការដាក់បង្ហាញនូវព័ត៌មានថ្មីៗជាច្រើនសម្រាប់អ្នកដែលចូលរួមទស្សនានៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុននិមួយៗបានធ្វើការដាក់តាំងនូវផលិតផលថ្មីៗ និងសេវាកម្មថ្មីៗរបស់ខ្លួនជាច្រើន។ នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ Tecno ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ក៏មានការប្រកាសចេញនូវ Pocket Go (hands-on) handheld console រួមជាមួយនិងស្មាតហ្វូនជំនាន់ថ្មី POVA 6 Pro ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវស្មាតហ្វូនម៉ូដែលពិសេស Camon 30 Premier 5G ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាជំនាន់ថ្មីរបស់ Camon 20 Premier 5G។
បើមើលទៅលើរូបភាពថ្មីនេះ គឺបានបង្ហាញថា Tecno Camon 30 Premier 5G គឺមានការឌីស្សាញជាមួយនិងស៊ុមជុំវិញមានភាពរាបស្មើរ ខណៈដែលខ្នងក្រោយរបស់ស្មាតហ្វូននេះ មើលទៅដូចជា ការឌីស្សាញចេញពី faux leather-texture រួមជាមួយនិងស្ទីល folder icon design។
Article image
ស្មាតហ្វូនជំនាន់ថ្មី គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូល ហើយនិងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX890 និងមានអមដោយឡែន 70mm portrait periscope lens។ ឡែននេហ គឺមានសមត្ថភាពអាចហ៊្សូមបាន 60x hybrid zoom ថែមទៀតផង។ សម្រាប់កាមេរ៉ាមុខវិញ ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 50MP និងមានការបំពាក់នូវបច្ចេកវិទ្យា eye-tracking technology ថែមទៀតផង។
Article image
ក្រុមហ៊ុន Tecno បានបញ្ជាក់ថា Camon 30 Premier 5G នឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា PolarAce Imaging system ដែលអភិវឌ្ឍឡើងដោយខ្លួនឯងផ្ទាល់។ ប្រព័ន្ធកាមេរ៉ាថ្មីនេះ គឺមានការគាំទ្រដោយបន្ទះឈីប Sony Imaging Chip CXD5622GG និងមានការបំពាក់នូវ AI imaging advancements ថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលដំបូង ដែលនឹងមានសមត្ថភាពអាចផលិតនូវវីដេអូបាន 4K 30fps HDR video recording។
Article image
ផ្ទៃខាងមុខរបស់ស្មាតហ្វូន Tecno Camon 30 Premier 5G មានការឌីស្សាញរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់  ហើយបន្ទះអេក្រង់នេះ គឺមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 1.5K resolution ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យា LTPO screen ហើយនិងមានការទ្រទ្រង់បានជាមួយនិងកម្រិតពណ៌ 1 លានពណ៌ ហើយនិងកម្រិតពន្លឺ 1,400 nits peak brightness។ Tecno Camon 30 Premier 5G ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8200 Ultra និងមានការអមដំណើរដោយបន្ទះឈីប Sony Imaging ថែមទៀតផង។
គួរបញ្ជាក់ថា មកដល់ពេលនេះ Tecno នៅមិនទាន់មានការបញ្ចេញនូវព័ត៌មានពីការបង្ហាញវត្តមារបស់ស្មាតហ្វូន Camon 30 Premier 5G នេះនៅឡើយទេ។ ស្មាតហ្វូននេះ ត្រូវបានគេព្យាករណ៌ថា នឹងមានវត្តមាននៅទីផ្សារនៅត្រីមាសទី 2 ខាងមុខនេះហើយ ដែលអាចនឹងចន្លោះពីខែមេសា ដល់ខែមិថុនា។
MWC 2024: TECNO Camon 30 Premier 5G បង្ហាញខ្លួនជាផ្លូវការ ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា PolarAce Imaging