ស្វែងរកពួកយើង:

MWC 2024: Xiaomi Watch 2 បង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ WearOS និងថាមពលថ្មដល់ទៅ 65 ម៉ោង

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 09:44 ព្រឹក

អាន 2 នាទី

Article image
ក្រៅពីក្រុមហ៊ុន Honor ក្រុមហ៊ុន Xiaomi ក៏បានរៀបចំនូវការប្រកាសមួយនៅក្នុងព្រឹត្តិការណ៍ MWC 2024 ផងដែរ។ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនរួមជាមួយ និងឧបករណ៍ថ្មីរបស់ខ្លួនជាច្រើនទៀតផង។ បន្ថែមពីការប្រកាសចេញនូវស្មាតហ្វូន ក្រុមហ៊ុន Xiaomi មានស្មាតវ៉ច Xiaomi Watch 2, Watch S3 និង Band 8 Pro ផងដែរ។ សម្រាប់ Watch 2 នេះ មានភាពខុសគ្នាបន្តិចបើធៀបជាមួយនឹង Pro Version ដែលប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីឆ្នាំមុននេះ។
ភាពខុសគ្នានៃស្មាតវ៉ច Xiaomi Watch 2 និង Watch 2 Pro នេះ គឺផ្នែក rotating crown នៅលើនាឡិកា។ នៅលើនាឡិកាមានប៊ូតុងចំនួន 2 នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ។ ស្មាតវ៉ចថ្មីនេះ មានអេក្រង់មូលទំហំ 1.43-អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 466x466 pixels។ នាឡិកាថ្មីនេះ មានតួខ្លួនអាលុយមីញ៉ូម និងបច្ចេកវិទ្យា 5 ATM សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។
Article image
Xiaomi Watch 2 នេះ មានបច្ចេកវិទ្យា 12-channel advanced health monitoring technology សម្រាប់តាមដានទៅលើការវាស់នៃចង្វាក់បេះដូង កម្រិតអុកស៊ីសែននៅក្នុងឈាម និងការគេងថែមទៀតផង។ ជាមួយគ្នានេះ ក៏មានមុខងារ menstrual cycle tracker សម្រាប់គ្រប់គ្រងទៅលើការស្ត្រេសបានផងដែរ។ ស្មាតវ៉ចនេះមាន 160 sports modes និងបំពាក់នូវ GPS ផងដែរ។
ស្មាតវ៉ច Xiaomi Watch 2 នេះ មានបន្ទះឈីប Snapdragon W5+ Gen 1 រ៉េមទំហំ 2GB និងម៉េមូរីទំហំ 32GB សម្រាប់ដោនឡូត និងរក្សាទុកនូវ Apps ជាច្រើនថែមទៀត។ ស្មាតវ៉ចនេះដំណើរការនូវ WearOS ជាមួយនឹងកម្មវិធី 200 third-party apps ជាច្រើនទៀត។
Article image
Xiaomi Watch 2 នេះ មានថាមពលថ្ម 495mAh ដែលអាចប្រើប្រាស់បានដល់ទៅ 65 ម៉ោង។ ជាមួយគ្នានេះ ក៏មានមុខងារ fall Detection ដែលនឹងធ្វើការជូនដំណឹងទៅកាន់លេខសង្គ្រោះបន្ទាន់ភ្លាមៗដោយស្វ័យប្រវត្តិថែមទៀតផង។ ស្មាតវ៉ចនេះបំពាក់នូវ microphone និង speaker សម្រាប់ខលបានជាមួយនឹងស្មាតហ្វូន។ ស្មាតវ៉ច Xiaomi Watch 2 នេះមានពណ៌ទឹកប្រាក់ និងខ្មៅ ហើយវាមានតម្លៃ EUR 199 ៕
MWC 2024: Xiaomi Watch 2 បង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ WearOS និងថាមពលថ្មដល់ទៅ 65 ម៉ោង