ស្វែងរកពួកយើង:

MWC 2024: ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra បានប្រកាសចេញលក់នៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

26 កុម្ភៈ 2024 09:23 ព្រឹក

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi 14 Ultra បានប្រកាសចេញលក់នៅលើទីផ្សារ សកលហើយ ដោយស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុននេះបង្ហាញវត្តមានជាមួយនិង Xiaomi 14 រួមជាមួយនិងផលិតផល ជាច្រើន ទៀតនៅក្នុងព្រឹត្តិការណ៌ MWC 2024 នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។ សូមជំរាបថា ស្មាតហ្វូនម៉ូដែល ថ្មីនេះ ត្រូវបានក្រុមហ៊ុននេះប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីសប្តាហ៌មុននេះរួចហើយ។
បើតាមការការបញ្ជាក់ ពីក្រុមហ៊ុននេះ បានអោយដឹងថា ការឌីស្សាញទៅលើស្មាតហ្វូននេះមានការអាប់ដែតតិចតួចប៉ុណ្ណោះ ប្រៀបធៀបជាមួយ និងម៉ូដែលមុន Xiaomi 13 Ultra។បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ក៏ដូចជាម៉ូដែល មុនៗដែលធ្លាប់បាននាំមុខគេអញ្ចឹងដែរ ដោយខុសគ្នា បន្តិចបន្តូច ប៉ុណ្ណោះ។ ស្មាតហ្វូននេះ គឺមានម៉ូឌុលកាមេរ៉ាមានរាងមូល និងមានស៊ុមស្អាតខ្លាំងមែនទែន។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.73-អ៊ីង OLED display និងមានគែមកោង micro curves គ្រប់ជ្រុងថែមទៀត ផង។ អេក្រង់នេះបង្ហាញចេញបានទំហំ 3200x1440 pixels (QHD+) កម្រិត 522 PPI និងមានការគាំទ្រនូវកម្រិតចាក់ ពណ៌ 12-bit color depth ហើយនិងមានល្បឿនរត់បានចាប់ពី 1Hz-120Hz refresh rate (LTPO) ថែមទៀតផង។ ជាមួយគ្នានេះនៅលើអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា Dolby Vision មានកម្រិតពន្លឺអេក្រង់ 3000 nits peak brightness ហើយនិមានបច្ចេកវិទ្យាអេក្រង់កម្រិត 1920Hz PWM dimming រួមនិង DC dimming ផងដែរ។
ស្មាតហ្វូនថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 3 SoC និងអមដំណើរដោយរ៉េម LPDDR5x RAM រួមនិងអង្គចងចាំ UFS 4.0 storage ហើយនិង liquid cooling system ទៀតផង។ ស្មាតហ្វូននេះរត់នៅ លើស្បែកមុខកម្មវិធី HyperOS ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។ ស្មាតហ្វូនថ្មីនេះ មានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា ក្រោយ Leica-tuned quad-camera ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយ variable aperture និងគ្រាប់ទីពីរ មានទំហំ 50MP ultrawide គ្រាប់ទីបីមានទំហំ 50MP 3.2x telephoto shooter ខណៈដែលគ្រាប់ទីបួនមានទំហំ 50MP 5x periscope telephoto snapper។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 32MP ដែលញាត់នៅក្នុងរន្ធមួយគ្រាប់នៅចំកណ្តាល អេក្រង់។
Article image
ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវមុខងារតរភ្ជាប់ជាច្រើនរួមមានដូចជា Dual SIM, 5G, WiFi 7, Bluetooth 5.4, GNSS, NFC និងរន្ធ USB 3.2 Gen2 ហើយក៏មានៅភ្ជាប់នូវ IR blaster រួមនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និង Dual stereo speakers ក៏ដូចជាម៉ូទ័រ x-axis linear vibration motor ផងដែរ។ ស្មាតហ្វូននេះមានអាវក្រោះការពារទឹក និងធូលីកម្រិត  IP68 rating (dust and water resistance) ថែមទៀតផង។ Xiaomi 14 Ultra មានថាមពលថ្មទំហំ 5,300mAh និងមានការគាំទ្រនូវកម្លាំងសាក 90W wired និងបច្ចេកវិទ្យាសាកឥតខ្សែរ 80W wireless ហើយនិង 10W reverse wireless charging standards ផងដែរ។
Article image
Xiaomi 14 Ultra មានតម្លៃ €1,499 ទៅលើទំហំ 16GB+512GB និងមានជម្រើសពណ៌ខ្មៅ និងពណ៌ស ហើយស្មាតហ្វូនទាំង ពីរពណ៌ នេះ គឺមានការឌីស្សាញខ្នងក្រោយពីស្បែកដូចគ្នា។ សម្រាប់តម្លៃវិញ គឺខុសគ្នាតាមទីផ្សារនីមួយៗ។
MWC 2024: ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra បានប្រកាសចេញលក់នៅលើទីផ្សារសកលហើយ