ស្វែងរកពួកយើង:

MWC2024: Lenovo បានបង្ហាញចេញគំរូកុំព្យូទ័រដំបូងបំផុត ដែលបំពាក់អេក្រង់ថ្លាឆ្លុះ Transparent Display

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 10:52 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃម្សិលមិញនៅក្នុងព្រឹត្តិការណ៍ MWC2024 ក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក Lenovo បានធ្វើការដាក់តាំងបង្ហាញនូវកុំព្យូទ័រ Laptop ជាច្រើនម៉ូដែល ប៉ុន្តែ ម៉ូដែល ដែលជាតារាងសំខាន់ដែលបង្ហាញពីការអភិវឌ្ឍន៍ និងគំនិតច្នៃប្រឌិតថ្មីចុងក្រោយរបស់ Lenovo គឺជាកុំព្យូទ័រ Laptop ដែលមានអេក្រង់ថ្លាឆ្លុះ ឬ Transparent  Laptop។
ក្រុមហ៊ុន Lenovo បានបញ្ជាក់ថា គំរូ Laptop បំពាក់អេក្រង់ Transparent ដំបូងគេក្នុងលោកនេះ គឺជា ThinkBook Transparent Display Laptop Concept។ ការបង្កើតថ្មីរបស់ Lenovo គឺពិតជាអ្វីដែលស្តាប់ទៅ ដូចជាគំនិតក្នុងការបង្កើតត្រឹមគំរូជាជាងផលិតផលដែលសម្រេចបានទាំងស្រុង។ ប៉ុន្តែ នេះបង្ហាញពីរបកគំហើញថ្មីដ៏គួរឲ្យចាប់អារម្មនៅក្នុងវិស័យកុំព្យូទ័រ Laptop។ សម្រាប់បច្ចេកវិទ្យាអេក្រង់ Transparent Display ដែលបំពាក់នៅលើគំរូ Laptop របស់ Lenovo នេះ គឺមានកម្រិតថ្លា Transparency ប្រមាណ 55% ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,000nits ហើយអេក្រង់នេះមានទំហំ 17.3-inch ជាបច្ចេកវិទ្យាអេក្រង់ micro-LED Panel។
ក្រៅតែពីមានអេក្រង់ថ្លាឆ្លុះ Transparent ទៅ នៅលើផ្នែកក្តារ Keyboard គឺប្រើប្រាស់ជាប្រភេទ Touch sensitive ដោយប្រើប្រព័ន្ធ Laser Projection បង្ហាញ Key សម្រាប់ការវាយអត្ថបទ និងដំណើរការដូច Sketchpad ដែលអាចគាំទ្រជាមួយនឹងប៊ិច Stylus Pen ផងដែរ។ បន្ថែមពីនេះ ក៏មានការបំពាក់នូវសែនស័រកាមេរ៉ា rear-facing camera ដែលអាចនឹងដំណើរការលើមុខងារជាច្រើនដូចជាការស្កែនវត្ថុ និងមនុស្សជាដើម។
ហើយក៏មានជំនួយពីប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីធ្វើការស្កែនវត្ថុនៅលើ Laptop ផ្ទាល់ថែមទៀតផង។ ទោះជាយ៉ាងណា Lenovo មិនបានបង្ហាញពីគុណសម្បត្តិផ្នែករឹងដែលមាននៅលើគំរូ Transparent Laptop របស់ខ្លួននោះទេ ហើយ គំរូ ThinkBook Transparent Laptop នេះ គឺដំណើរការដោយ Windows 11។
Article image
គំរូ Transparent Laptop របស់ Lenovo មួយនេះ គឺបានបង្ហាញពីបរិបថនៃបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យបំផុត។ Lenovo បានលើកឡើងដូច្នេះថា ការបង្ហាញ ThinkBook Transparent Laptop គឺជា "ទស្សនវិស័យនៃអនាគតកុំព្យូទ័រ AI"។ យ៉ាងណាមិញ សម្រាប់ផលិតផលសម្រេចផ្លូវការណ៍នៃ Transparent Laptop ត្រូវបានគេធ្វើការព្យាករថា ហាក់មានរយះពេលវែងឆ្ងាយ ដោយមិនអាចកើតឡើងឆាប់ៗនេះនោះទេ៕
MWC2024: Lenovo បានបង្ហាញចេញគំរូកុំព្យូទ័រដំបូងបំផុត ដែលបំពាក់អេក្រង់ថ្លាឆ្លុះ Transparent Display