
សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Neta លោក Zhang Yong បានបញ្ជាក់ផ្លូវការណ៍ថា រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Neta L ដែលជាប្រភេទ Crossover EV នឹងចាប់ផ្តើមនាំចេញក្នុងទីផ្សារប្រទេសចិនលើកដំបូងក្នុងខែមេសា ឆ្នាំ 2024 នេះ។ លោកបញ្ជាក់ទៀតថា Neta L Crossover គឺមានទាំងជម្រើស EV និង EREV។ Neta L នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹងរថយន្ត BYD Song PLUS (Seal U សម្រាប់ទីផ្សារអឺរ៉ុប)។
Neta គឺជាម៉ាកនៃផលិតផលរថយន្តអគ្គិសនីក្នុងប្រទេសចិន ដែលបានចាប់កំណើតឡើងក្នុងឆ្នាំ 2018 ដែលបង្កើតឡើងដោយក្រុមហ៊ុន Hozon Auto។ ហើយបច្ចុប្បន្នម៉ាកនៃរថយន្តអគ្គិសនី Neta គឺជាមចំនួន 4 ម៉ូដែលហើយ ក្នុងនោះរួមមាន Neta Aya, Neta X, Neta S និង Neta GT។ ដោយក្នុងចំណោម៉ូដែលទាំងបួននេះ គឺមានតែ Neta S ប៉ុណ្ណោះដែលមានជម្រើសទាំងម៉ូដែល EV (All-Electric Vehicle) និង EREV (Extend Rang Electric Vehicle)។ ក្នុងឆ្នាំ 2023 ម៉ាកនៃរថយន្ត Neta លក់បានចំនួន 127,496 គ្រឿង ដែលផ្ទុកពីចំនួនដែលបានគ្រោងទុកថាអាចលក់បានដល់ 250,000 គ្រឿង។

ហើយនេះពេលនេះ Neta ចង់ពង្រីកប្រតិបត្តិការលក់របស់ខ្លួនឲ្យកាន់តែខ្លាំង ជាមួយការបញ្ចេញនូវរថយន្ត ថ្មីដែលជាប្រភេទ Crossover ម៉ូដែល Neta L ដោយក្រុមហ៊ុនបានរំពឹងខ្ពស់ទៅលើម៉ូដែលមួយនេះ ថានឹងអាចជម្រុញការលក់របស់ខ្លួនបានខ្ពស់នៅក្នុងទីផ្សារប្រទេសចិន។ សម្រាប់ម៉ូដែល Neta L-EREV នឹងប្រើប្រាស់នូវកញ្ចប់អាគុយទំហំ 40.27kW របស់ក្រុមហ៊ុន CATL។ យ៉ាងណាមិញបើតាមការចុះបញ្ចីរបស់ស្ថាប័ន MIIT របស់ចិនបានបង្ហាញថា Neta L នឹងមានជម្រើសប្រើកញ្ចប់អាគុយទំហំ 30.1kW និង 30.4kW ដែលជាកញ្ចប់អាគុយតូចបំផុតសម្រាប់រថយន្តអគ្គិសនីដែលអាចបើកបានចំងាយផ្លូវ 164 គីឡូម៉ែត្រដោយប្រើថាមពលអាគុយសុទ្ធ។
Neta L គឺជាប្រភេទរថយន្ត Mid-size Crossover ដែលត្រូវបានរចនាឡើងដោយ Shanhai architecture ជាមួយទំហំវិមាត្ររួម 4,770mm X 1,900mm X 1,660mm និងមានគម្លាតចន្លោះកង់មុខក្រោយ2,810mm។ ដោយវាមានប្រវែងបណ្តោយខ្លីជាង 15mm និងទាបជាង 8mm ធៀបនឹង BYD Song PLUS (Seal U)។ សម្រាប់ម៉ូដែល Neta L-EV បានបំពាក់នូវម៉ូទ័រអគ្គិសនី 1 អាចផលិតថាមពលបាន 170-kW ហើយម៉ូទ័រនេះត្រូវបានផលិតដោយ CRRC Powertrain។

ហើយម៉ូដែលនេះ បានប្រើនូវកញ្ចប់អាគុយទំហំ 69kWh ជាប្រភេទ LFP Battery ដែលផលិតដោយក្រុមហ៊ុន SVOLT ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Great Wall Motor។ Neta L-EV អាចបើកបរបានចំងាយផ្លូវ 510km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC ហើយបើធៀបនឹង BYD Song PLUS EV ដែលអាចបើកបាន 520km។
ចំនែកម៉ូដែល Neta L-EREV បានបំពាក់បន្ថែមនៅម៉ាស៊ីនចំនុះ 1.5-liter 67-kW Engine ដែលផលិតដោយក្រុមហ៊ុន Dongfeng ចំនែកប្រព័ន្ធម៉ូទ័រអគ្គិសនី គឺដូចគ្នានេះម៉ូដែល Neta L-EV ដែរ។ សម្រាប់ម៉ាស៊ីន ICE របស់ Neta L-EREV បានដើរតួនាទីធ្វើជាង Generator សម្រាប់សាកថាមពលទៅឲ្យអាគុយអគ្គិសនីផងដែរ។
សម្រាប់ម៉ូដែល Neta L-EREV មានជម្រើសកញ្ចប់អាគុយអគ្គិសនីចំនួន 3 ទំហំផ្សេងគ្នា គឺទំហំ 30.1kWh, 30.4kWh និង 40.27kWh ដែលជាកញ្ចប់អាគុយរបស់ CATL។ Neta L Series ជារថយន្ត Crossover 5 កៅអី ដែលមានរចនាបថខាងក្នុងប្រហាក់ប្រហែលគ្នានឹងម៉ូដែលរថយន្តមួយចំនួនរបស់ Li Auto ដែរ ជាមួយការបំពាក់អេក្រង់កណ្តាលទំហំធំជាប្រភេទអេក្រង់ភ្លោះ និងមានដៃចង្កូតរចនាជាអក្សរ D ឬ D-Shape Design ដែលមានចង្កឹះលេខស្ថិតនៅខាងក្រោយដៃចង្កូតតែម្តង។ ហើយនៅផ្នែកកណ្តាលមានកន្លែងដាក់កែវទឹក និងទ្រនាប់សាកថ្មទូរស័ព្ទឥតខ្សែ Wireless Charging Pad។

សម្រាប់តម្លៃរបស់ Neta L-Series មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ ប៉ុន្តែ បើតាមប្រភពពី CarNewsChhina បានព្យាករណ៍ថា Neta L-EV Series អាចនឹងមានតម្លៃចន្លោះពី $20,800 ទៅ $34,700។ នៅឆ្នាំនេះ Neta ក៏នឹងបើកដំណើរការស្ថានីយ៍រថភ្លើងដែលមានឈ្មោះថា Neta SS ផងដែរ។ ដោយការបើកដំណើរការ Neta SS គឺក្រុមហ៊ុនចង់ជំរុញការលក់នៅក្រៅប្រទេសប្រចាំឆ្នាំឲ្យបានដល់ចំនួន 10 ម៉ឺនគ្រឿង។ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ Neta បានសាងសង់រោងចក្រនៅក្រៅប្រទេសដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ ហើយពេលនេះ Neta ក៏ចង់ចាប់ផ្តើមដំណើរការផលិតនៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតផងដែរ៕
