ស្វែងរកពួកយើង:

Nikon Z6 III កាមេរ៉ាស៊េរីថ្មី ដែលភ្ជាប់នូវគុណសម្បត្តិកម្រិតខ្ពស់ បានប្រកាសចេញលក់ជាផ្លូវការជាមួយតម្លៃ $2,499

ដោយ

Koun Jab Luffy

18 មិថុនា 2024 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយះជាយូរ នៅពេលក្រុមហ៊ុន Nikon បានបង្ហាញជាផ្លូវការនូវកាមេរ៉ាស៊េរីថ្មីប្រភេទ all mirrorless ស៊េរី Nikon Z6 III ដែលជាម៉ូដែលចុងក្រោយបំផុតនៅក្នុងត្រកូលកាមេរ៉ា Mirrorless Z-mount ដ៏ពេញនិយមរបស់ Nikon។
កាមេរ៉ាស៊េរីថ្មី Z6 III មានការបន្ថែមនូវចំនុចពិសេសថ្មីដ៏ឱ្យចាប់អារម្មណ៍ជាច្រើនបន្ថែមពីលើជំនាន់មុនរបស់វា ដោយក្នុងនោះមានដូចជាប្រព័ន្ធគណនារូបភាព (autofocus) មានល្បឿនលឿនជាងមុន សមត្ថភាពថតវីដេអូបានក្នុងកម្រិតគុណភាពខ្ពស់ និងប្រព័ន្ធ electronic viewfinder គុណភាពពន្លឺខ្ពស់ជាងមុនជាដើម។ កាមេរ៉ាប្រភេទ mirrorless ស៊េរីថ្មី Nikon Z6 III ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃ $2,499។
Article image
បើតាមការអះអាងពី Nikon បានឲ្យដឹងថា Z6 III ដែលកាមេរ៉ាជំនាន់ថ្មីនេះ គឺមានដំណើរនៃប្រព័ន្ធ Autofocus លឿនជាងជំនាន់មុនប្រមាណ 20%។ Nikon Z6 III បំពាក់នូវសែនស័រដែលមានសមត្ថភាពអាចផលិតសាច់វីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 120fps និង 6K ក្នុងល្បឿន 60fps។
Article image
ជាមួយគ្នានេះ Z6 III មានសមត្ថភាពអាចផលិតសាច់វីដេអូក្នុងកម្រិត 12-bit 6k N-RAW និង ProRes RAW HQ ក៏ដូចជាកម្រិត 10-bit 5.4K ProRes 422 និង H.265 ផងដែរ។ បន្ថែមពីនេះ Nikon Z6 III ក៏មានបំពាក់នូវកញ្ចក់ electric viewfinder ដែលមានកម្រិតពន្លឺខ្ពស់ដល់ទៅ 4,000nits សម្រាប់ពិនិត្យប្លង់ថត ដែលធ្វើឲ្យ Z6 III ក្លាយជាកាមេរ៉ាដែលមានកញ្ចក់ Electric Viewfinder ភ្លឺខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន។
Article image
Nikon Z6 III ដំណើរការដោយប្រព័ន្ធបន្ទះឈីបស៊េរី EXPEED 7 high-speed image-processing engine ដែលអនុញ្ញាតិឲ្យកាមេរ៉ាស៊េរីថ្មីនេះមានសមត្ថភាពក្នុងដំណើរការមុខងារ Pre-Release Capture បានក្នុងល្បឿនលឿនរហ័សបំផុតត្រឹម 1 វិនាទី នៅមុនពេលដែលការចុចដំណើរការថតពេញលិញក្នុងល្បឿនជាមធ្យម 120fps។ ជាងនេះទៅទៀត Z6 III ក៏មានដំណើរការលឿនរហ័សក្នុងការថតរូបក្នុងទំហំ 24MP ល្បឿន 60fps ដែលលឿន និងគុណភាពរូបភាពខ្ពស់ជាងម៉ូដែល Z9 និង Z8 ទៅទៀត។
Article image
Nikon Z6 III ត្រូវបានក្រុមហ៊ុនចុះបញ្ចីលក់នៅលើគេហទំព័រ Amazon ក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ បច្ចុប្បន្ន គឺលក់អស់ពីស្តុកហើយ។ នៅលើគេហទំព័រផ្លូវការរបស់ Nikon ប្រចាំសហរដ្ឋអាមេរិកបានចុះបញ្ចីលក់កាមេរ៉ាស៊េរីថ្មី Nikon Z6 III ក្នុងតម្លៃ $2,499៕