ស្វែងរកពួកយើង:

Nikon Z6 III ដែលថត 6K RAW 12-Bit នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 17 ខែមិថុនាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

13 មិថុនា 2024 09:43 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ព័ត៌មានបន្ថែមដែលនិយាយពីការមកដល់របស់កាមេរ៉ាជំនាន់ថ្មីរបស់ក្រុមហ៊ុន Nikon ម៉ូដែល NikonZ6 III ត្រូវបានគេបញ្ចេញកាន់តែច្រើនថែមទៀតហើយ តាមរយៈនៃវីដេអូផ្លូវការមួយដែលផលិតដោយក្រុមហ៊ុនផ្ទាល់។ នៅក្នុងការបែកធ្លាយខាងលើនេះ បានបង្ហាញថា Nikon Z6 III នឹងបង្ហាញវត្តមាននៅថ្ងៃ 17 ខែមិថុនាខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីមុនេនេះ ធ្លាប់បានការទម្លាយម្តងរួចមកថា Nikon Z6 III នឹងបង្ហាញវត្តមាននៅថ្ងៃទី 11 ខែមិថុនាកន្លងទៅនេះ។ បើតាមពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា កាមេរ៉ានេះ នឹងមានសមត្ថភាពខ្ពស់ទៅលើការផលិតវីដេអូ។
ពាក្យចចាមអារ៉ាមកន្លងមកធ្លាប់បាននិយាយថា កាមេរ៉ា Z6 III នឹងបង្ហាញវត្តមានជាមួយនិងការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួនប្រៀបធៀបជាមួយនិងម៉ូដែលមុន Nikon Z6 II។ ម៉ូដែលនេះ គឺជាកាមេរ៉ា Full-Frame ដែលមានសមត្ថភាពអាចថតវីដេអូ បានកម្រិត 4K ProRes RAW video និង 6K ហើយនិងមានការទ្រទ្រង់ជាមួយ maximum frame rate ដល់ទៅ 120 fps។ មានការបញ្ជាក់ទៀទថា នៅលើកាមេរ៉ានេះ ក៏នឹងមានការមុខងារ Autofocus ថ្មី ដែលធ្លាប់ប្រើប្រាស់នៅលើម៉ូដែល Z9 ផងដែរ។
Article image
Z6 III ត្រូវបានគេរាយការណ៌ថា នឹងមានាការបំពាក់នូវសិនស័រកាមេរ៉ាដែលមានទំហំ 24.5MP BSI CMOS sensor ដូចគ្នាជាមួយនិងជំនាន់មុនដែរ ប៉ុន្តែនៅលើម៉ូដែលថ្មីនេះ គឺមានការដាក់អោយដំណើរការនៅលើអង្គងប្រតិបត្តិការថ្មី Dual Expeed 7 processors ដែលមានសមត្ថភាពខ្ពស់នៅការផលិតវីដអូបានជាមួយនិងទំហំ Resolution និង Frame Rates ខ្ពស់។
Article image
Z6 III គឺមានសមត្ថភាពអាចថតវីដេអូ 6K ជាមួយនិងកម្រិតចាក់ពណ៌ 12-bit NRAW format ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីល្បឿននៃ frame rate នៅឡើយទេ។ ប្រៀបធៀបជាមួយនិងម៉ូដែលមុនម Z6 II គឺមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K @ 60fps។ ខណៈដែលកម្រិត Full HD គឺអាចធ្វើបានដូចជំនាន់មុនៗដែរ គឺល្បឿន 240fps និងមានមានកម្រិត 8-bit ជាមួយនិងទំហំ crop។
Article image
ជាមួយគ្នានេះ ក៏មានការបបញ្ជាក់ថា ប្រព័ន្ធ Autofocus System ដែលនឹងមានការបំពាក់នៅលើកាមេរ៉ាជំនាន់ថ្មី Nikon Z6 III នេះ គឺមានសមត្ថភាពធ្វើការងារចាប់រូបភាពវីដេអូបានល្អបំផុតផងដែរ ពីព្រោះថា ប្រព័ន្ធ Autofocus System នេះ គឺធ្លាប់បានប្រើប្រាស់នៅលើកាមេរ៉ា Nikon flagship មួយចំនួនរួចមកហើយ ក្នុងនោះមានដូចជា Z8 និង Z9 ជាដើម។ Z6 III ក៏មានការការតម្លើងនូវប្រព័ន្ធត្រជាក់ខ្លាំងជាងជំនាន់ដូចគ្នា។ សម្រាប់ព័ត៌មានតម្លៃរបស់កាមេរ៉ា Nikon Z6 III នៅមិនទាន់មានការទម្លាយចេញនៅឡើយទេមកដល់ពេលនេះ។