ស្វែងរកពួកយើង:

Nio នាំចេញឡានអគ្គិសនី Nio ES8 បានចំនួន 30,000 គ្រឿង នៅក្នុងរយះពេល 89 ថ្ងៃ

ដោយ

Koun Jab Luffy

20 ធ្នូ 2025 10:37 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Nio បានប្រកាសពីតួរលេខនៃការនាំចេញរថយន្តអគ្គិសនីម៉ូដែល ES8 ដែលជា Premium electric SUV ស៊េរីថ្មីរបស់ខ្លួន។ បើតាមតួរលេខនៃការនាំចេញ Nio ES8 គឺមានចំនួន 30,000 គ្រឿង ក្នុងរយះពេលប្រមាណជា 89 ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសចេញផ្លូវការណ៍កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2025។ ទិន្នន័យនេះ បានបង្ហាញពីការនាំចេញមានសន្ទុះខ្លាំងសម្រាប់រថយន្ត Premium Electric SUV ដែលមានតម្លៃខ្ពស់ជាង $56,000 នៅទីផ្សារប្រទេសចិន។
ក្នុងរបាយការណ៍ក្រុមហ៊ុនបានបង្ហាញថា ល្បឿននៃការនាំចេញបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបន្ទាប់ពីសម្រេចបានគោលដៅក្នុងការនាំចេញបានចំនួន 20,000 គ្រឿងកាលពីថ្ងៃទី 29 ខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុន Nio បាននាំចេញ ES8 បន្ថែមបានចំនួន 10,000 គ្រឿងទៀតក្នុងរយៈពេល 19 ថ្ងៃ។ all-new- Nio ES8 មានជម្រើសបីម៉ូដែលផ្សេងគ្នា ដែលមានតម្លៃចាប់ពីខ្ទង់ $56,000 ដល់ $63,000 នៅទីផ្សារប្រទេសចិន។
Article image
បើទោះបីជាទទួលបានជោគជ័យក្នុងការនាំចេញក៏ដោយ ប៉ុន្តែ Nio បានប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំ។ ដោយនៅថ្ងៃទី 17 ខែធ្នូ កន្លងទៅ ក្រុមហ៊ុនបានចេញផ្សាយសេចក្តីជូនដំណឹងមួយនៅលើវេទិកាសហគមន៍ផ្លូវការរបស់ខ្លួនទាក់ទងនឹងការផ្លាស់ប្តូរប្រព័ន្ធកម្សាន្តខាងក្រោយរបស់ ES8 ដោយសារតែកង្វះខាតផ្នែកបន្ទះឈីប។
យោងតាមសេចក្តីប្រកាសនេះ រថយន្ត Nio ES8 ដែលផលិតចាប់ពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 នឹងមានប្រព័ន្ធកម្សាន្តខាងក្រោយដែលបានកែប្រែជាមួយនឹងមុខងារដែលត្រូវបានកាត់បន្ថយបន្តិច។ សម្រាប់អតិថិជនដែលបានបញ្ជាទិញ ES8 របស់ពួកគេមុនថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ហើយទទួលបានយានយន្តដែលមានប្រព័ន្ធកម្សាន្តដែលបានកែប្រែនឹងទទួលបានពិន្ទុ Nio ចំនួន 15,000 ដែលមានតម្លៃស្មើនឹង 1,500 យ័ន ឬ 210 ដុល្លារអាមេរិក ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីរថយន្តត្រូវបាននាំចេញ។ Nio ES8 គឺជារថយន្ត Premium Electric SUV ដែលមានបណ្តោយ 5,280mm/ ទទឹង 2,010mm/ កំពស់ 1,800 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,130mm។
ឡានអគ្គិសនីនេះដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 520kW និងកម្លាំងរមួល 700Nm ជាមួយប្រព័ន្ធថាមពល តុងស្យុងកម្រិតខ្ពស់ 900 V high-voltage platform ដែលមានសមត្ថភាពជួយឲ្យ ES8 អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.97 វិនាទី។ Nio ES8 បំពាក់កញ្ចប់ថ្មធំទំហំ 102kWh គាំទ្រកម្លាំងសាកភ្លើង 120kWh កម្រិតស្តង់ដារ 5C Fast Charging។
Article image
ចំពោះការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ 635km តាមស្តង់ដារ CLTC។ ខាងក្នុងមានបំពាក់អេក្រង់ភ្ជាប់លើដំបូងទំហំ 21.4-inch ជាមួយប្រព័ន្ធបច្ចេកវិទ្យាសំឡេង Dolby Vision និង Dolby  Atmos ជាមួយប្រព័ន្ធ Speaker ម៉ាក Tiangin ចំនួន 27 គ្រាប់មានកម្លាំងសរុប 2,600W រួមនឹងប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយដ៏សម្បូរបែបជាច្រើនទៀត៕
Nio នាំចេញឡានអគ្គិសនី Nio ES8 បានចំនួន 30,000 គ្រឿង នៅក្នុងរយះពេល 89 ថ្ងៃ