ស្វែងរកពួកយើង:

Nio ផ្តើមធ្វើការដឹកជញ្ជូន All-New ES8 ទៅកាន់ហាងដើម្បីប្រគល់ជូនអតិថិជនអោយទាន់ថ្ងៃ Nio Day

ដោយ

Koun Jab Luffy

15 កញ្ញា 2025 10:59 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Nio បានចាប់ផ្តើមដឹកជញ្ជូនឡានជំនាន់ទី 3 នៃត្រកូល ES8 ទៅកាន់ហាងនានានៅទូទាំងប្រទេសចិនហើយ ដើម្បីធ្វើការប្រគល់ឡាននេះជូនអតិថិជនរបស់ខ្លួនអោយបានឆាប់តាមតែអាចធ្វើទៅបាន។ យោងតាមការបង្ហោះនៅលើបណ្តាញ Weibo របស់ក្រុមហ៊ុនេនះបានបញ្ជាក់ថា នៅពេលនេះឡាន All-new ES8 គឺនឹងទៅដល់ទីតាំងហាងនិមួយតាមការគ្រោងទុក។ ឡានទាំងនេះ នឹងធ្វើការប្រគល់ជូនអតិថិជនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌ Nio Day 2025 ដែលនឹងរៀបចំនៅ Hangzhou, Zhejiang នាថ្ងៃទី 20 ខែកញ្ញានេះហើយ។ ឡាន ES8 ជំនាន់ទី 3 នេះ នឹងមានសម្ពោធជាផ្លូវការណ៌ពេលនោះហើយ។
ដូចគ្នាជាមួយនិងវត្តមានរបស់ Onvo L90 SUV អញ្ចឹងដែរ! ក្រុមហ៊ុន Nio បានចាប់ផ្តើមធ្វើការងារនេះមុនអោយរួចរាល់មុនការដាក់សម្ពោធជាផ្លូវការណ៌សម្រាប់ឡាន ES8 នេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី 12 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Nio បានប្រកាសអោយអតិថិជនរបស់ខ្លួនធ្វើការជ្រើសទៅលើ Spec សម្រាប់ឡាន ES8 ជំនាន់ទី 3 នេះ ដើម្បីទទួលបាននូវឡានដែលពេញចិត្ត ដែលក្រុមហ៊ុនគ្រោងនឹងធ្វើការប្រគល់ជូនអតិថិជននៅថ្ងៃទី 20 ខែកញ្ញាខាងមុខ។
Article image
Nio បានប្រកាសចេញជាលើកដំបូងនូវឡាន ES8 ជំនាន់ទី 3 នេះ កាលពីថ្ងៃទី 21 ខែសីហាកន្លងទៅ ហើយនឹងមានដាក់អោយមានការបញ្ជាទិញមុនឡានេះជាមួយនិងតម្លៃសមរម្យ ហើយនិងមានការផ្តល់នូវលក្ខខណ្ឌពិសេសជាងជំនាន់មុនថែមទៀតផង។ ឡាប ES8 ជំនាន់ទី 3 នេះ គឺមានការប្រើប្រាស់អាគុយ 100kWh និងដាក់លក់មុនជាមួយតម្លៃ 416,800 យ៉ន់ ដែលប្រហែលជា $58,530 ដុល្លារ។
Article image
សូមជំរាបថា កាលពីសប្តាហ៌មុននេះ លោក William Li ដែលជា Chairman និងជា CEO របស់ក្រុមហ៊ុន Nio នេះ បានបង្ហោះនៅលើ Weibo ថា Nio stores មានការផ្តល់នូវការតេស្តសាកល្បងទៅលើឡាន ES8 នេះហើយ
Article image