ស្វែងរកពួកយើង:

Nio ET9 រថយន្តប្រណិតស៊េរីថ្មី បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ម៉ឺនដុល្លារឡើងទៅ

ដោយ

Koun Jab Luffy

22 ធ្នូ 2024 01:58 រសៀល

អាន 3 នាទី

Article image
បន្ទាប់ពីការជូនដំណឹងពីការប្រកាសចេញជាផ្លូវការណ៌កាលពីពេលថ្មីនេះរួចមក នៅថ្ងៃទី 21 ខែធ្នូកន្លងទៅនេះ រថយន្តអគ្គិសនី Nio ET9 ដែលជាប្រភេទរថយន្ត Crossover ស៊េរីថ្មី មានការឌីស្សាញរូបរាងយ៉ាងប្រណិតរបស់ក្រុមហ៊ុន Nio មួយនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា នេះគឺជារថយន្តលំដាប់ខ្ពស់ Flagship ដំបូងគេ ដែលមានការបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាសច្រើន ក្នុងនោះមានដូចជាការឌីស្សាញបែប្រណិត ដែលធានាថា នឹងផ្តល់នូវបទពិសោធន៌កាន់តែសំបូរបែបបំផុតសម្រាប់អ្នកប្រើប្រាស់។
Nio ET9 គឺជាប្រភេទរថយន្តអគ្គិសនី Crossover ពេញខ្នាតស៊េរីថ្មីចុងក្រោយរបស់ Nio នឹងមានតម្លៃចាប់ពី 660,000 យ៉ន់ ដែលប្រហែលជា 90,450 ដុល្លារ ដល់ទ 818,000 យ៉ន់ ប្រហាក់ប្រហែល 112,100 ដុល្លារ។ Nio ET9 មានការឌីស្សាញជាមួយមានប្រវែងបណ្តោយ 5,324mm និងទទឹង 2,016mm ហើយនិង កំពស់ 1,620mm ព្រមទាំងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,250mm។
Article image
នៅផ្នែកក្បាលរថយន្តមានកន្លែងផ្ទុកអីវ៉ាន់ធំទូលាយ រីនៅផ្នែកខាងក្នុងមានការរចនាតុបតែងឡើងប្រណិតទាន់សម័យជាមួយអេក្រង់កម្សាន្តធំ ដៃចង្កូតរចនារាងជ្រុង កន្លែងដាក់កែវទឹក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ និងអេក្រង់កម្សាន្តទំហំធំសម្រាប់អ្នករួមដំណើរកៅអេក្រង់ខាងក្រោយដែលភ្ជាប់ជាមួយកៅអីខាងមុខ។ សម្រាប់កៅអីខាងក្រោយជាប្រភេទកៅអីឯករាជ្យសម្រាប់អ្នករួមដំណើរដែលមានភ្ជាប់នូវបច្ចេកវិទ្យា 24 self-developed patent technologies ដែលរួមមានកៅអីប្រភេទ seat cushion មានប្រវែង 582mm និងកៅអីផ្អែកដែលអាចសេរេបាន 45 ដឺក្រេ ហើយនៅចន្លោះកណ្តាលរចនាឡើងដូចជាកូនតុ ហើយក៏មានទូរទឹកកកថែមផង។
Article image
រថយន្តអគ្គិសនី Crossover ស៊េរីថ្មីរបស់ Nio មួយនេះ មានបំពាក់នូវប្រព័ន្ធបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខដែលមានទំហំធំដល់ទៅ 120-អ៊ីង AR Head up display។ ប្រព័ន្ធបច្ចេកវិទ្យាដំណើរការនៅលើ Nio ET9 គឺគាំទ្រដោយបន្ទះឈីប Shenji NX9031 ខ្នាត 5nm ដែលជាឈីបរថយន្តឆ្លាតវៃ automotive-grade intelligent driving chip អភិវឌ្ឍន៍ដោយក្រុមហ៊ុន Nio ផ្ទាល់តែម្តង។
Article image
បន្ថែមពីនេះ ប្រតិបត្តិការទូទៅនៅលើ Noi ET9 គឺដំណើរការដោយ SkyOS Tianshu operating system ដែលជាប្រតិបត្តិការរថយន្តមានភ្ជាប់មកជាមួយនូវមុខងារប្រើ AI ដ៏ឆ្លាតវៃថែមទៀតផង។ Nio ET9 ត្រូវបានគេដឹងថាប្រើប្រាស់កញ្ចប់ថ្មទំហំធំដល់ 120kWh ហើយក៏ជារថយន្តអគ្គិសនីរបស់ប្រទេសចិនដំបូងគេដែលគាំទ្រនូវប្រព័ន្ធសាកភ្លើងស្តង់ដារសកលកំលាំង 900 V high-voltage architecture។
Article image
លក្ខណៈពិសេសផ្សេងទៀតដូចជាមានប្រព័ន្ធមុខងារ Skyride intelligent chassis system ដែលដំណើរការជាមួយកង់ខាងក្រោយ និង Fully active air suspension។ ប្រព័ន្ធនេះ ជួយធ្វើឲ្យសមត្ថភាពរបស់ Nio អាចផ្តល់អនុភាពកំលាំងបង្វិលខ្លាំងដល់ទៅ 1,000 ជុំក្នុងមួយវិនាទី និងការគ្រប់គ្រងក្នុងការបែកចែកកំលាំងទៅកាន់កង់នីមួយៗដំណើរការដោយឯករាជ្យ ដើម្បីសម្រួលដល់ការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ៕