ស្វែងរកពួកយើង:

Nio Phone2 បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Gen 3 និងអេក្រង់ 120Hz LTPO ហើយនិងអាចប្រើប្រាស់ជាសោរថយន្តទៀតផង

ដោយ

Koun Jab Luffy

29 កក្កដា 2024 09:58 ព្រឹក

អាន 2 នាទី

Article image
ដូចអ្វីដែលបានគ្រោងទុក ក្រុមហ៊ុន Nio បានរៀបចំនូវព្រឹត្តិការណ៍ Innovation Day របស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ហើយ ក៏មានការប្រកាសចេញនូវស្មាតហ្វូនដ៏ថ្មីស្រឡាងម៉ូដែល Nio Phone 2 ទៀតផង។ ស្មាតហ្វូន Nio Phone2 នេះ ការឌិស្សាញរូបរាងស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុននេះផងដែរ ហើយវាក៏មានលក្ខណៈសម្បត្តិខ្លាំងក្លាជាងមុនថែមទៀត។ ស្មាតហ្វូន Nio Phone2 នេះមានបំពាក់នូវប៊ូតុង (dedicated button) មួយនៅគែមខាងឆ្វេងសម្រាប់ភ្ជាប់ទៅនឹងមុខងារជាច្រើនដើម្បីបញ្ជាទៅលើរថយន្តថែមទៀត។ ការចុចយូរទៅលើប៊ូតុងនេះអាចកំណត់ទៅលើមុខងារសម្រាប់កំណត់នៅលើស្មាតហ្វូននេះទៅតាមជម្រើសដែលអ្នកបានជ្រើសរើស។
ស្មាតហ្វូន Nio Phone2 នេះ ក៏អាចប្រើប្រាស់បានជាសោររបស់រថយន្តផងដែរ។ ប្រព័ន្ធនេះ គឺមានការបញ្ចូលគ្នានៃបច្ចេកវិទ្យា  UWB និង Bluetooth សម្រាប់ទ្រទ្រង់ទៅលើរថយន្តដែលធ្វើអោយវាមានសុវត្ថិភាពបំផុត។ បន្ថែមពីនេះ UWB នេះក៏ងាយស្រួលក្នុងការស្វែងរកនូវរថយន្ត ហើយវាក៏អាចធ្វើការកត់ត្រាទៅលើទីតាំងនៃរថយន្ត និងកន្លែងចតរថយន្តបានដោយស្វ័យប្រវត្តិថែមទៀត។ បន្ថែមពីនេះ វាក៏មានការទ្រទ្រង់នូវ  NFC key ផងដែរ។
Nio Link គឺជាមុខងារថ្មីមួយទៀតដែលអនុញ្ញាតអោយអ្នកអាចធ្វើទំនាក់ទំនងជាមួយនឹងស្មាតហ្វូនរបស់អ្នកតាមប្រព័ន្ធ infotainment system របស់រថយន្តខ្លួនបាន។ បន្ថែមពីនេះមុខងារនេះ ក៏អាចប្រើប្រាស់បានជាមួយនឹង app ជាច្រើនទៀតដូចជា gallery, file browse, office apps និង chat clients ផងដែរ។
Article image
ស្មាតហ្វូន Nio Phone2 នេះ មានអេក្រង់ទំហំ 6.82-អ៊ីង កម្រិត 2K ល្បឿន 120Hz LTPO, Ultra HD ជាមួយនឹងកញ្ចក់ Samsung E7 OLED។ អេក្រង់មានការទ្រទ្រង់នូវបច្ចេកវិទ្យា 1440Hz PWM dimming ដែលមានកម្រិតពន្លឺដល់ទៅ 2,600nits។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Gen 3 និងមានតម្លើងមកជាមួយនឹងកាមេរ៉ាគោលទំហំ 48MP Sony LYT-T808, 48MP Sony IMX882 ultrawide និង 50MP Sony IMX890 2.6x periscope telephoto ។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃ optical in-display fingerprint reader និង 0815 haptics motor ផងដែរ។
Article image
ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,020mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ស្មាតហ្វូននេះមានកម្រាស់ 8.6mm និងទម្រងន់ 209g សម្រាប់ម៉ូដែលកញ្ចក់នៅខាងក្រោយ ខណៈពេលដែល ceramic version គឺមានកម្រាស់ 8.45mm និងទម្ងន់ 226g។ ស្មាតហ្វូន Nio Phone2 នេះមានតម្លៃ CNY 6,499 ឬ  $896, €825 ៕
https://youtu.be/DRxPAEKXYj0