ស្វែងរកពួកយើង:

Nio ប្រកាសចេញនូវឡានអគ្គិសនីថ្មីពីរម៉ូដែល រត់បានចម្ងាយ 1,055km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

26 ឧសភា 2025 09:57 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Nio បានប្រកាសចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនម៉ូដែល ET5 និង ET5 Touring ដែលជាម៉ូដែលថ្មី មានការឌីស្សាញរូបរាងថ្មី ផ្នែកខាងក្នុងប្រណិតប្រកបដោយផាសុភាព មានការការបំពាក់នូវបច្ចេកវិទ្យាទំនើប សំបូរបែបនៅក្នុងការប្រើប្រាស់ ជាពិសេសគឺការប្រើប្រាស់នូវថាមពលខ្លាំងតែម្តង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា សម្រាប់ម៉ូដែលប្រើថាមពលទំហំ 75kWh គឺនឹងមានតម្លៃចាប់ពី 298,000 យ៉ន់ ដែលស្មើរនិង 41,100 ដុល្លារ។
ជាមួយនិងវត្តមានរបស់ ET5 និង ET5 Touring នេះ គឺមានការកែប្រែទៅលើផ្នែកខាងមុខបន្តិច ដោយនៅលើរថយន្តថ្មីនេះ គឺមានការការប្រើប្រាស់នូវចង្កៀង ADB intelligent multi-beam headlights និងមានការឌីស្សាញឡើងវិញនូវ “double-dash” LED daytime running lights ទាំងសងខាង ហើយក៏មានការកែប្រែទៅលើផ្នែកមួយចំនួនទៀតផងដែរ។ ET5 មានការឌីស្សាញខាងក្រៅជាមួយព៌ថ្មី “sunset purple” ខណៈដែល ET5 Touring មានការបន្ថែមនូវពណ៌ “moonlight silver.”។ រថយន្តអគ្គិសនីថ្មីទាំងពីរនេះ គឺមានការប្រើប្រាស់នូវកង់ថ្មីទំហំ 20-អ៊ីងដូចគ្នា។
Article image
ចំពោះផ្នែលខាងក្នុងវិញ គឺមានអេក្រង់សម្រាប់បញ្ជាទៅលើមុខងារផ្សេងៗទំហំ 15.6-អ៊ីង ដែលជាបន្ទះអេក្រង់ AMOLED display ហើយនិងអេក្រង់មួយទៀតស្ថិតខាងមុខអ្នកបើកបរមានទំហំ 10.2-អ៊ីង។ នៅក្នុងរថយន្តនេះក៏នូវមានអេក្រង់ទំហំ 50-អ៊ីងមួយទៀតសម្រាប់បង្ហាញនូវ AR heads-up display និងមើលខាងក្រោយផងដែរ។ ចំពោះការឌីស្សាញពណ៌ខាងក្នុងរថយន្តនេះ គឺមាន 3 ពណ៌ រួមមាន purple, pearl, grey។
Article image
ក្រុមហ៊ុន Nio ក៏បានធ្វើការអាប់ដែរទៅលើកៅអីអង្គុយផងដែរ ដោយមានការបន្ថែមនូវស្រទាប់ដែលមានផាសុកភាពចំនួប 11 និងមានការការពារដោយប្រព័ន្ធសម្អាត ដែលធ្វឿអោយកៅអីនៅតែថ្មីរហូតផងដែរ។ ចំពោះកៅអីខាងក្រោយ គឺមានមុំ 75mm។
Article image
និយាយពីបច្ចេកវិទ្យាថ្មីៗវិញ ក្រុមហ៊ុន Nio បានបញ្ជាក់ថា រថយន្តអគ្គិសនីថ្មីនេះ មានការបំពាក់នូវបន្ទះឈីបផ្ទាល់ខ្លួន NX9031 សម្រាប់ជំនួយដល់ថាមពលអោយមានភាពខ្លាំងជាងមុន ហើយនិងមានការបំពាក់នូវសិនស័រចំនួន 29 គ្រាប់ ដែលបូករួមទាំង 300-line equivalent LiDAR និង 4D imaging radar ដែលជំនួយដល់ការបើកបរបានកាន់តែរលូនទៀតផង។ នៅលើរថយន្តនេះ ក៏មានការទ្រទ្រង់ជាមួយនិងផែនទីនៃការប្រើប្រាស់នៅលើកន្លងបានច្បាស់លាស់ផងដែរ។
Article image
រថយន្តអគ្គិសនីជំនាន់ថ្មីទាំងពីរនេះ មានការប្រើប្រាស់ម៉ូទ័រភ្លោះ AWD system មានកម្លាំង 490 សេះ (ម៉ូទ័រខាងមុខកម្លាំង 150kW និងខាងក្រោយកម្លាំង 210kW ហើយនិងមានកម្លាំងរមួល 700Nm។ រថយន្តនេះមានការប្រើអាគុយដូចុំគ្នា គឺទំហំ 75kWh និង 100kWh អាចបើកបរបានចម្ងាយ 585km សម្រាប់ម៉ូដែល ET5 និងចម្ងាយ 550km សម្រាប់ម៉ូដែល ET5 Touring តាមស្តង់ដារ CLTC។ ចំពោះម៉ូដែលប្រើប្រាស់អាគុយទំហំ 150kWh គឺអាចរត់ចម្ងាយ 1,055km តាមស្តង់ដារ CLTC។
Nio ប្រកាសចេញនូវឡានអគ្គិសនីថ្មីពីរម៉ូដែល រត់បានចម្ងាយ 1,055km មានតម្លៃជាង 4 ម៉ឺនដុល្លារ