
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនី Nio បានប្រកាសដាក់លក់មុនទៅលើឡាន ES8 SUV ជំនាន់ទី 3 របស់ខ្លួននៅលើទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី 416,800 យ៉ន់ដែលប្រហាក់ប្រហែល 57,000 ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចជាវសេវាកម្ម BaaS បានផងដែរ ដោយមានតម្លៃចាប់ពី 308,800 យ៉ន់ ដែលប្រហែល 42,200 ដុល្លារ។ សូមជំរាបថា ES8 គឺជាម៉ូដែលថ្មី ដែលមានការអាប់ដែតខ្លាំងប្រៀបធៀបជាមួយនិងគូរប្រជែង ដែលស្ថិតក្នុងតម្លៃប្រហែលគ្នា។
ឡានថ្មីនេះ មានប្រវែង 5,280mm ទទឹង 2,010mm និងកំពស់ 1,800mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3,130mm។ ES8 មានការឌីស្សាញតាមស្ថាបត្យកម្ម “Design for Success” របស់ Nio ដែលមានការបំពាក់នូវចង្កៀង Dual-Layer “Double Dash” សម្រាប់ Daytime running light design ហើយនិងមានការតម្លើងនូវវ HD projection នៅលើ Headlights (HDPL) រួមជាមួយនិង lane-tracking ហើយនិង light-tracing functions ទៀតផង។

ឡាននេះមានដៃទ្វាថ្មី និងស្តុបក្រោយមានបំពាក់នូវអំពូល LEDs ចំនួន 600 ហើយនិងមាន 480 SuperRed ផងដែរ។ ឡាននេះមាន 6 ពណ៌និងមានកង់ទំហំ 22 អ៊ីង។ ចំពោះផ្នែកខាងក្នុងនៃឡានេះ គឺមានការឌីស្សាញជាថ្មី មានជម្រើសច្រើនពណ៌ ហើយនិងមានអេក្រង់ 48-អ៊ីង “Skyline display” ហើយនឹងអេក្រង់ 16.4-អ៊ីង AMOLED នៅចំកណ្តាល ខណៈដែលអេក្រង់ AR-HUD គាំទ្រដោយ Blind Spot Projection គឺមានទំហំ 38 អ៊ីង។ បន្ថែមពីនេះ ក៏នូវមាន Five-zone climate control, តុអាចបត់បាន, ទូទឹកកក, ឧបាល័រ 27 គ្រាប់, ប្រព័ន្ធសម្លេងកម្លាំង 2,600-watt Dolby Atmos audio system រួមនិងអេក្រង់ខាងក្រោយកៅអីមុខទំហំ 21.4 អ៊ីង ដែលបង្ហាញចេញបានកម្រិត 3K resolution ទៀតផង។

ES8 ដំណើរការដោយម៉ូទ័រភ្លោះ គាំទ្រដោយបច្ចេកវិទ្យាសាក 900-volt architecture។ សម្រាប់ម៉ូទ័រមុខមានកម្លាំង 180kW និងមានកម្លាំង 300Nm ញូតុនម៉ែត្រ។ ចំពោះម៉ូទ័រក្រោយមានកម្លាំង 340kW មានកម្លាំងរមួល 400Nm។ និយាយទៅកម្លាំងសរុបមានកម្លាំង 520kW កម្រិតរមួល 700Nm អាចបង្កើតល្បឿនពី 0–100 km/h ប្រើប្រាស់ពេលត្រឹមតែ 3.97 វិនាទីប៉ុណ្ណោះ។ ឡាននេះ មានអាគុយទំហំ 102kWh ទៅលើម៉ូដែលស្តង់ដារ មានសមត្ថភាព អាចរត់បានចម្ងាយ 635km តាមស្តង់ដារ CLTC។ Nio បញ្ជាក់ថា សាកត្រឹមតែ 5 នាទី អាចជិះបាន 250km។

នៅលើឡាននេះមានការបំពាក់នូវសិនស័រ LiDAR, សិនស័រ Wide-Angle LiDAR units និង 4D imaging radar ហើយនិងមានកាមេរ៉ាច្រើនគ្រាប់ នៅក្នុងនោះក៏មានការគាំទ្រដោយបន្ទះឈីប Nio NX9031 ទៀតផង។ ES8 គឺឡាន SUVs ទំហំធំដូច Aito M8 និង Aito M9 អញ្ចឹង។

