ស្វែងរកពួកយើង:

Nissan ទើបចេញកូនឡានឌីហ្សាញបែបជ្រុងៗថ្មីតម្លៃត្រឹមតែ 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

26 សីហា 2025 01:50 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡាន Nissan ROOX ស៊េរីថ្មី ដែលទើបតែបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយនឹងតម្លៃចាប់ពី 1.6 លានយ៉េន ឬប្រហែលខ្ទង់ $10,700 ប៉ុណ្ណោះ។ ឡានប្រភេទ Kei Car ដ៏ល្បីឈ្មោះរបស់ជប៉ុនមួយនេះ ប្រើម៉ាស៊ីនចំណុះ 658cc ដែលអាចបង្កើតកម្លាំងបាន 52 HP និង កម្លាំងរមួល 60 NM។
អ្វីដែលសំខាន់នោះគឺ Nissan ROOX មានបំពាក់ប្រព័ន្ធ Nissan ProPILOT មកស្តង់ដារ ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ (Intelligent Emergency Braking), ប្រព័ន្ធ Blindspot (Intelligent Blind Spot Intervention & Intelligent Blind Spot Warning) ព្រមទាំង Rear Cross Traffic Alert និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ (Intelligent Around View Monitor) ទៀតផង។
Article image
ឡាន Nissan ROOX នៅតែរក្សាការឌីហ្សាញបែបជ្រុងៗ តាំងពីចេញដំបូងរហូតមកដល់ពេលនេះ ប៉ុន្តែបានកែកុនការឌីហ្សាញផ្នែកខាងមុខថ្មី ជាមួយចង្កៀងមុខ LED ថ្មី មានភ្លើងទ្រវែង លាតពេញផ្នែកខាងមុខ ផងដែរ។
Article image
បន្ថែមពីនេះ វានៅតែរក្សាទ្វារចំហៀងស្លាយ ហើយផ្តល់ឲ្យនូវកាប៊ីនខាងក្នុងធំទូលាយជាងមុន ព្រោះ Nissan បានពង្រីកប្រវែងវាវែងជាងមុន 115mm ខណៈកៅអីក្រោយរបស់វាក៏អាចស្លាយទៅក្រោយ ដល់ទៅ 320mm ធ្វើឲ្យឡាននេះកាន់តែងាយស្រួលនៅក្នុងការអង្គុយ និងផ្ទុកអីវ៉ាន់។ រឹតតែពិសេសនោះគឺ វាមានបំពាក់អេក្រង់កម្សាន្តធំ ទំហំដល់ 12.3 អ៊ីញ ធំបំផុតលើឡានប្រភេទ Kei Car៕
Nissan ទើបចេញកូនឡានឌីហ្សាញបែបជ្រុងៗថ្មីតម្លៃត្រឹមតែ 1 ម៉ឺនដុល្លារប៉ុណ្ណោះ!