ស្វែងរកពួកយើង:

Nissan និង Honda កំពុងពិភាក្សាក្នុងការចង់សម្ព័ន្ធមេត្រីភាពដើម្បីពង្រីកអាជីពរថយន្តរបស់ពួកគេ

ដោយ

Koun Jab Luffy

20 ធ្នូ 2024 09:07 ព្រឹក

អាន 3 នាទី

Article image
វាជាធ្វើឲ្យពិភពរថយន្តមានភាពរង្គោះរង្គើខ្លាំងមែនទែនចំពោះព័ត៌មានដែលបាននិយាយពីក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនចំនួនពីរ គឺ Nissan និង Honda បាននឹងកំពុងពិភាក្សាគ្នាពីគម្រោងក្នុងការច្របាច់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា។ ភាពជាដៃគូដ៏មានសក្តានុពលនេះ នឹងអាចបង្កើតក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះក្លាជាងក្រុមហ៊ុនធំជាងគេទី 3របស់ពិភពលោកនៅពីក្រោយក្រុមហ៊ុន Toyota និង Volkswagen។
នៅក្នុងឧស្សាហកម្មរថយន្ត បាននឹងកំពុងមានឆ្លងកាត់ស្តីពីការផ្លាស់ប្តូរដ៏ធំមួយជាមួយនឹងការកើនឡើងនៃរថយន្តដំណើរការដោយថាមពលថ្មី ឬរថយន្តអគ្គិសនី និងការកើនឡើងនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនដូចជា Tesla និង BYD ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាច្រើនទសវត្សន៍បានរងនូវសម្ពាធជាខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តនាពេលបច្ចុប្បន្ន ហើយការបង្រួបបង្រួមក្រុមហ៊ុនទាំងពីរចូលគ្នា គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ពួកគេក្នុងការប្រមូលផ្តុំធនធាន និងបង្កើនល្បឿននៃការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើនៅលើរថយន្តក្នុងពេលអនាគត។
ហើយការរួមបញ្ចូលគ្នានេះអាចបង្កើនជាសសៃឈាមថ្មីសម្រាប់ក្រុមហ៊ុន Nissan ដែលកំពុងមានការធ្លាក់ចុះខ្លាំងក្នុងទីផ្សាររថយន្តក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីចុងក្រោយនេះ។ ជាមួយនឹងសន្ទុះនៃដំណើរការលក់យឺត និងស្រឡាយរថយន្តជាច្រើនរបស់ Nissan បានរងនូវភាពបរាជ័យក្នុងការរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ចំនែកក្រុមហ៊ុន Honda វិញបានរក្សាបានស្ថិរភាពទីផ្សារបានរឹងមាំជាង ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏រឹងមាំសម្រាប់គុណភាពនៃការផលិត និងភាពច្នៃប្រឌិតថ្មីៗ។ ការរួមបញ្ចូលគ្នានេះ ក៏ជួយឲ្យ Honda ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃទំហំសង្វាក់ផលិតកម្ម និងធនធានផងដែរ។
សម្រាប់ការដាក់ក្រុមហ៊ុនរួមបញ្ចូលគ្នានឹងអាចបង្កើនចំនួននៃការលក់ប្រចាំឆ្នាំដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល 8 លានគ្រឿងដែលផ្តល់ឱ្យនូវភាពការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក។ ហើយការដាក់ក្រុមហ៊ុនរួមគ្នានេះ ក៏ត្រូវប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្លាំងពីនិយតករ ជាពិសេសនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងដែលមានការព្រួយបារម្ភអំពីការបាត់បង់ការងារដែលអាចកើតមានឡើង។ ទំនាក់ទំនងស្មុគ្រស្មាញរវាង Nissan និង Renault ដែលជាដៃគូសម្ព័ន្ធភាពបច្ចុប្បន្ន ក៏នឹងត្រូវដោះស្រាយផងដែរ។
Article image
ការដាក់ក្រុមហ៊ុនរួមបញ្ចូលគ្នានឹងតម្រូវឲ្យមានធនធានទាំងអស់ដែលខ្លួនត្រូវការដើម្បីធ្វើការវិនិយោគលើបច្ចេកវិទ្យាថ្មី ពង្រីកស្រឡាយផលិតផលរបស់ខ្លួន និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការរួមបញ្ចូលគ្នានេះក៏អាចនាំទៅដល់ការបង្កើតនូវយានយន្តម៉ាកថ្មីៗ ចំនួនដើម្បីទាញយកចំនាប់អារម្ម និងការប្រជែងទីផ្សារផងដែរ។ ទោះជាយ៉ាងណាការ ដាក់ក្រុមហ៊ុនរួមគ្នារវាង Nissan និង Honda មិនទាន់ត្រូវបានក្រុមហ៊ុនទាំងពីរចេញសេចក្តីប្រកាសផ្លូវការណ៍នៅឡើយទេក្នុងពេលនេះ៕
Nissan និង Honda កំពុងពិភាក្សាក្នុងការចង់សម្ព័ន្ធមេត្រីភាពដើម្បីពង្រីកអាជីពរថយន្តរបស់ពួកគេ