ស្វែងរកពួកយើង:

Nissan Ariya Nismo រថយន្តប្រភេទ Mid-size SUV EV ចេញលក់ផ្លូវការណ៍នៅប្រទេសជប៉ុនក្នុងតម្លៃជាង 7 ម៉ឺនដុល្លារអាមេរិក

ដោយ

Koun Jab Luffy

11 មីនា 2024 04:22 ល្ងាច

អាន 2 នាទី

Article image
ក្រោយពីបានបង្ហាញវត្តមានផ្លូវការណ៍កាលពីខែមករា ឆ្នាំ 2024 នៅពេលនេះរថយន្តស៊េរីថ្មីរបស់ Nissan Ariya Nismo បានប្រកាសចេញលក់នៅក្នុងប្រទេសជប៉ុន។ រថយន្តប្រភេទ Mid-Size SUV EV របស់ Nissan មួយនេះត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនបានចាប់ពីថ្ងៃនេះទៅ ហើយការនាំចេញនឹងត្រូវធ្វើឡើងនៅខែមិថុនា ឆ្នាំ 2024 នេះ។
ក្រុមហ៊ុន Nissan បានផ្តល់ជូននូវជម្រើសចំនួនពីរសម្រាប់រថយន្តអគ្គិសនីម៉ូដែល Ariya Nismo ដោយក្នុងនោះមានជម្រើសប្រើកញ្ចប់អាគុយអគ្គិសនីទំហំ 66kWh ឬ 91kWh ដែលអាចបើកបរបានចំងាយផ្លូវចាប់ពី 330km និង 438km នេះបើតាមការបញ្ជាក់ពីស្ថាប័ន EPA។
Article image
ហើយទាំងពីរម៉ូដែលរបស់ NISMO អាចផលិតថាមពលពី 270kW និង 320kW ដោយប្រើប្រាស់នូវប្រព័ន្ធ e-4ORCE drivetrain។ សម្រាប់ម៉ូដែល Ariya Nismo ដែលប្រើកញ្ចប់អាគុយអគ្គិសនី 66kWh មានប្រព័ន្ធរមូលនៃម៉ូទ័រអគ្គិសនីដល់ 560Nm និងម៉ូដែល 91kWh Battery អាចធ្វើបានដល់ 600Nm។
Article image
ចំពោះម៉ូដែល Nissan Ariya Nismo ដែលដំណើរការដោយប្រព័ន្ធបើកបរកង់ទាំងបួន ឬ Four-Wheel-drive (e-4ORCE four-wheel drive) អាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 5 វិនាទី។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Ariya Nismo វិញ ឃើញថាមានភាពប្រណិតបែបស្ព័រតែម្តងដោយមានរំលេចជាមួយផ្ទាំង  sporty bumpers, គូទក្រោយមានរំលេចជាមួយ spoiler ជាមួយការផាតពណ៌រំលេចគ្នាជាមួយពណ៌ប្រផេះ Stealth Gray និងដំបូលពណ៌ខ្មៅ ក៏ដូចជារំលេចដោយវ័នពណ៌ក្រហមនៅលើ bumpers មុខក្រោយ មើលទៅកាន់តែទាក់ទាញ។
Article image
ចំនែកផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិត មានផាសុខភាព ជាមួយប្រព័ន្ធក្នុងការបើកបរដ៏ទំនើបជាមួយកញ្ចក់អេក្រងកម្សាន្ត និងបង្ហាញព័ត៌មានធំច្បាស់។ Nissan Ariya Nismo ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ក្នុងប្រទេសជប៉ុនជាមួយតម្លៃជាង 8 លានយ៉េន ឬប្រហែលជាង $71,000 ដែលតម្លៃនេះ គឺថ្លៃជាង Tesla Model Y បន្តិច ប៉ុន្តែ សមត្ថភាពល្បឿន និងទំហំខាងក្នុង គឺស្ទើរជាង Tesla Model Y។ ហើយតម្លៃរបស់ Nissan Ariya Nismo ក៏ជិតប្រហាក់ប្រហែលនឹងតម្លៃរបស់ Hyundai Ioniq 5 N ដែលជារថយន្តអគ្គិសនីដ៏ទំនើប និងកំពុងពេញនិយមេរបស់ Hyundai នាពេលបច្ចុប្បន្ន៕
Nissan Ariya Nismo រថយន្តប្រភេទ Mid-size SUV EV ចេញលក់ផ្លូវការណ៍នៅប្រទេសជប៉ុនក្នុងតម្លៃជាង 7 ម៉ឺនដុល្លារអាមេរិក