
ក្រុមហ៊ុន Nissan Australia នឹងមានការដាក់លក់រថយន្ត Nissan Frontier Pro plug-in hybrid ដែលផលិតនៅប្រទេសចិន បន្ថែមពីលើម៉ូដែល Navara ជំនាន់ថ្មី ដើម្បីការពារទីផ្សាររបស់ខ្លួនពីការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការផាកពិន័យពីការបំភាយឧស្ម័នពីរដ្ឋាភិបាលអូស្ត្រាលី។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯរោងចក្រ Nissan Casting Australia Plant (NCAP) ក្នុងប្រទេសអូស្ត្រាលថ្មីៗនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Nissan Oceania លោក Andrew Humberstone បាននិយាយថា ករណីអាជីវកម្មដំបូងរបស់ Nissan កំពុងត្រូវបានបង្កើតឡើងដើម្បីនាំយក Hybrid ម៉ូដែល Frontier Pro plug-in hybrid (PHEV) ដែលបានបង្ហាញនៅក្នុងកម្មវិធី Shanghai Auto Show កាលពីខែមុន នៅក្នុងប្រទេសចិន ចូលមកកាន់ទីផ្សារប្រទេសអូស្ត្រាលី។

លោក Humberstone បាននិយាយទៀតថា "យើងដឹងពីអ្វីដែលយើងមានការទំនាក់ទំនងនឹងការបណ្តាក់ទុនរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Dongfeng ហើយយើងដឹងថា ផលិតផល គឺជាអ្វីដែលយើងត្រូវមើលថាតើវាដំណើរការឬអត់"។ នៅថ្ងៃនៃការបង្ហាញ គឺមិនឃើញមាននូវម៉ូដែល Nissan Frontier Pro PHEV ប្រើចង្កូតខាងស្ដាំត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែ លោក Humberstone បានគូសបង្ហាញថា Nissan កំពុងពន្លើនក្នុងការប្រកាសចេញផលិតផលរបស់ខ្លួននាពេលអនាគត ហើយប្រសិនបើម៉ូដែលម៉ូដែល Nissan Frontier Pro PHEV ប្រើចង្កូតខាងស្ដាំត្រូវបានគេចាត់ទុកថាចាំបាច់សម្រាប់ប្រទេសអូស្ត្រាលី វាអាចមកដល់ក្នុងរយៈពេលតិចជាង 12 ខែទៀត។

Nissan Frontier Pro Plug-in-hybrid ដែលបានបង្ហាញវត្តមាននៅក្នុងប្រទេសចិនកាលពីខែមុននេះ គឺបំពាក់នូវម៉ាស៊ីន Hybrid ចំណុះ 1.5-liter ប្រភេទ Turbo-petrol engine ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬ electric motor plug-in-hybrid ដែលផលិតកំលាំងសរុបបានដល់ 302kW និងកំលាំងរមូល 800Nm។ ឡាន Pick up Plug-in-hybrid ស៊េរីថ្មីនេះ មានសមត្ថភាពអាចអូសសណ្តោងទំងន់បាន 3.5 តោន។

ទៅលើលទ្ធភាពក្នុងការបើកបរវិញ Frontier Pro PHEV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 135km និងអាចបើកដល់ចម្ងាយ 1,046km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។ Nissan Frontier Pro PHEV គឺជាគូប្រគូតប្រជែងទីផ្សារជាមួយ BYD Shark 6, GWM Cannon Alpha PHEV, និង Ford Ranger PHEV។

រថយន្ត BYD Shark 6 ute វិញ ត្រូវបានក្រុមហ៊ុននាំចេញទៅកាន់ដៃអតិថិជនក្នុងប្រទេសអូស្ត្រាលីបានចំនួន 6,129 គ្រឿង គិតចាប់ពីការមកដល់ទីផ្សារអូស្ត្រាលីកាលពីដើមឆ្នាំ ដល់ខែមេសា។ Shark 6 គឺជារថយន្ត Plug-in-hybrid ដំបូងគេសម្រាប់ទីផ្សារអូស្ត្រាលី។ ដោយឡែកសម្រាប់រថយន្ត Pick up ប្រើម៉ាស៊ីនសុទ្ធម៉ាក Nissan Navara គិតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺលក់បានចំនួន 3,103 គ្រឿង។ ស្របពេលជាមួយគ្នានេះ Nissan បានបញ្ជាក់ថា សម្រាប់ Navara ជំនាន់ថ្មី គឺមានការសហការផលិតដោយក្រុមហ៊ុន Mitsubishi Triton ហើយនឹងមានម៉ូដែល Plug-in-hybrid ផងដែរសម្រាប់ទីផ្សារអូស្ត្រាលី៕
