
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលរថយន្ត Navara គឺជារថយន្តភីកអាប់តែមួយគត់របស់ Nissan ដែលបានចរាចរលក់នៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែ នៅពេលនេះ Nissan បានប្រកាសពីយុទ្ធសាស្តថ្មីរស់ខ្លួនជាមួយការបង្ហាញចេញរថយន្ត Navara ជំនាន់ចុងថ្មីក្រោយបង្អស់ កាលពីសប្តាហ៍មុនហើយ Nissan ក៏បានបញ្ជាក់ថា រថយន្តភិកអាប់ម៉ូដែលថ្មីមួយផ្សេងទៀតនឹងចូលរួមក្នុងផលិតផលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
តាមយុទ្ធសាស្ត្រទីផ្សារថ្មីរបស់ Nissan គឺបានបង្ហាញច្បាស់ថា សម្រាប់ Navara ជំនាន់ថ្មីតែមួយ មិនគ្រប់គ្រាន់ដើម្បីទប់ទល់ប្រជែងទីផ្សារឡានភីកអាប់ប្រភេទ Plug-in-hybrid ថ្មីៗមួយចំនួនដូចជា BYD Shark 6 ជាដើមនោះទេ។ ក្រុមហ៊ុន Nissan Australia មានគម្រោងក្នុងការនាំយកម៉ូដែល Frontier Pro PHEV ដែលផលិតនៅទីផ្សារប្រទេសចិនចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2027។

មានរយះពេលមិនយូរប៉ុន្មានបន្ទាប់ពីការបង្ហាញរថយន្ត Navara ជំនាន់ថ្មី ក្រុមហ៊ុន Carsales បានរាយការណ៍ថា Nissan Australia បានជូនដំណឹងដល់ដៃគូចែកចាយថា រថយន្ត Frontier Pro PHEV ក៏នឹងក្លាយជាផ្នែកមួយនៃផលិតផលចម្រុះនាពេលអនាគតរបស់ខ្លួនផងដែរ។ ម៉ូដែលនេះ បានបង្ហាញខ្លួនកាលពីដើមឆ្នាំ 2025 ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូវិនិយោគទុនរួមគ្នារបស់ Nissan និង Dongfeng ហើយវាក៏ត្រូវការការរចនាឡើងវិញសម្រាប់ប្រព័ន្ធបើកបរចង្កូតស្តាំ មុនពេលទៅដល់បន្ទប់តាំងបង្ហាញក្នុងប្រទេសអូស្ត្រាលី។

Nissan Frontier Pro PHEV នឹងចូលរួមប្រគូតប្រជែងទីផ្សារជាមួយនឹងឡានប្រភេទ Plug-in-hybrid Pick-up truck ដែលកំពុងមានវត្តមាននៅទីផ្សារអូស្ត្រាលី ដែលបច្ចុប្បន្ន BYD Shark 6 គឺជាអ្នកនាំមុខគេក្នុងប្រភេទរថយន្ត PHEV Pick up ហើយក្រុមហ៊ុនមួយចំនួនទៀតដូចជា Ford, GWM, Chery និង Jack ជាដើមក៏ត្រៀមចេញលក់ឡាន Plug-in-hybrid Pick up ឆ្នាំក្រោយនេះផងដែរ។

នៅទីផ្សារប្រទេសចិន Nissan Frontier Pro PHEV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ប្រភេទ Turbocharged ចំណុះ 1.5-liter មាន 4-ស៊ីឡាំង ដំណើរការរួមគ្នាជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី ដែលអាចផលិតកម្លាំងសរុបបាន 402 សេះ និងកម្លាំងរមួល 800Nm ហើយបំពាក់កញ្ចប់អាគុយដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 135km។

ជាមួយគ្នានេះ Frontier Pro PHEV មានមុខងារ V2L ឬ Vehicle-to-load,អាចអូសសណ្តោងទំងន់បានដល់ 3,500kg ហើយនិងមានមុខងារចាក់សោរប៉ុងក្រោយ electro-mechanically locking rear differential ដែលជួយសម្រួលដល់ការបើកបរលើផ្លូវឧបករណ៍ (off-road)។ នៅផ្នែកកាប៊ីនខាងក្នុងរបស់ Nissan Frontier Pro PHEV មានបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ 10-អ៊ីង Digital Instrument Display និងអេក្រង់កម្សាន្តទំហំ 14.6-អ៊ីង, ដៃចង្កូរឌីស្សាញពីរកាំ, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន ambient lighting, កៅអីខាងមុខមានមុខងារកម្តៅ, ខ្យល់ត្រជាក់ និងម៉ាស្សា៕
