
ឡានអគ្គិសនី Compact SUV ស៊េរីថ្មីជំនាន់ទីបីររបស់ Nissan ម៉ូដែល Leaf នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ។ ស្របពេលជាមួយគ្នានេះ Nissan ក៏បានធ្វើការបញ្ចេញព័ត៌មានជាច្រើនផងដែរទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ Nissan Leaf ជំនាន់ទីបីមួយរយះពេលកន្លងមកនេះ។ ដោយថ្មីៗនេះ Nissan បានបង្ហាញពីទម្រង់នៃការឌីស្សាញរូបរាង និងផ្នែកខាងក្នុងរបស់ Nissan Leaf។
ដោយឡែកសម្រាប់ព័ត៌មានថ្មីក្នុងពេលនេះ Nissan បានទម្លាយចេញនូវព័ត៌មានទាក់ទងនឹងម៉ូទ័រអេឡិចត្រិចថ្មី ដែលមានទំហំតូចជាងមុន ដំណើរការស្ងាត់ជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ដោយម៉ូទ័រអេឡិចត្រូនិចថ្មីដែលនឹងប្រើនៅលើ Nissan Leaf ជំនាន់ទីបីថ្មីអាចផលិតកម្លាំងបានដល់ទៅ 214 សេះ និងកម្លាំងបង្វិល 355Nm ។

លើសពីនេះសម្រាប់ភាពរំញ័រ និងការបំភាយសំឡេងរបស់ម៉ូទ័រថ្មីត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ដែលផ្តល់នូវបទពិសោធន៍ធ្វើដំណើរកាន់តែរីករាយជាមួយ Nissan Leaf។ ម៉ូទ័រអេឡិចត្រូនិចថ្មីនេះ ត្រូវបានគេដឹងថាប្រើនូវប្រព័ន្ធ 2 decibels ដើម្បីជួយទប់សំឡេងម៉ូទ័របានស្ងាត់ជាងជំនាន់មុនរបស់វា។ សម្រាប់ផ្នែកកាប៊ីនរបស់ Nissan Leaf ក៏ត្រូវបានធ្វើការឌីស្សាញឡើងថ្មីដែលមានភាពទូលាយជាងមុនផងដែរ។

Nissan Leaf ជំនាន់ទីបីបានប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ CMF-EV Platform ជាមួយការពង្រឹងទៅលើប្រព័ន្ធ multi-link rear suspension ដែលធ្វើឲ្យការបើកបរកាន់តែមានភាពល្អប្រសើរជាងមុន និងមានភាពធន់រឹងមាំជាងមុនដល់ទៅ 66%។ Nissan បានបញ្ជាក់ផងដែរថា ទៅលើការគ្រប់គ្រង់កំដៅដែលផលិតដោយឆ្នាំងសាក on-board charger warms up ធ្វើឱ្យថ្មឡើងកំដៅ ក្រុមវិស្វករជំនាញរបស់ Nissan បានធ្វើការអភិវឌ្ឍន៍ទៅលើថ្មថ្មីដែលមានសារធាតុរាវពិសេស liquid-cooled batteriesដែលមានសមត្ថភាពក្នុងការកាត់បន្ថយកំដៅដែលមានឥទ្ធិពលពីឆ្នាំងសាកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀត និងតម្លៃរបស់ Nissan Leaf ជំនាន់ទីបីនៅមិនទាន់បានបញ្ជាក់ឲ្យដឹងនៅលើឡើយទេ៕
