ស្វែងរកពួកយើង:

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

15 ធ្នូ 2025 03:53 រសៀល

អាន 2 នាទី

Article image
Nissan N6 ស៊េរីឆ្នាំ 2026 គឺជាឡានអគ្គិសនីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិន ដែលជាម៉ូដែលបន្ទាប់ពី N7 ដែលបានប្រកាសចេញនៅលើទីផ្សារកន្លងមក។ Nissan N6 ស៊េរីឆ្នាំ 2026 ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $14,500 ប៉ុណ្ណោះ ហើយវនឹងចេញលក់នៅចុងឆ្នាំ 2025 នេះតែម្តង។
សម្រាប់ឡាន Nissan N6 ឆ្នាំ 2026 ដែលមានការប្រើប្រាស់នូវម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំរវាង ម៉ាស៊ីនសាំង ចំណុះ 1.5L ទំហំ 4 ស៊ីឡាំង និង ម៉ូទ័រអគ្គិសនី 1 គឺអាចបង្កើតកម្លាំងបាន 208 HP ហើយបំពាក់កញ្ចប់អាគុយ ទំហំ 21.1 kWh ជាប្រភេ LFP Battery ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ចម្ងាយដល់ 130km។ Nissan N6 គឺជាម៉ូដែលថ្មីមួយទៀត ត្រូវបានសហការណ៍ផលិតដោយក្រុមហ៊ុន Dongfeng និង Nissan ហើយវាក៏ជាឡានប្រភេទ Plug-in Hybrid រួមគ្នាដំបូងបង្អស់ របស់ក្រុមហ៊ុនទាំង 2 ផងដែរ។
Article image
បើនិយាយពីការឌីស្សាញវិញ ឡាន Nissan N6 នេះ គឺមានការរចនាបែបទំនើប និងទាន់សម័យ ហើយមានលក្ខណៈពិសេសមួយចំនួន ដូចជា អំពូល Daytime Running Light LED លាតពេញផ្នែកខាងមុខ, សំណុំចង្កៀងមុខ LED រចនារាងដូចកន្តៀវ, ដៃទ្វារលិបចេញចូលក្នុងតួខ្លួន និង ស្តុបក្រោយ LED ទ្រវែង លាតពេញផ្នែកខាងក្រោយ យ៉ាងស្រស់ស្អាត ផងដែរ។ ឡាន Sedan នេះមានប្រវែងតួខ្លួន 4.83m ទទឹង 1.88m កម្ពស់ 1.49m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.81m។
Article image
ចំណែកឯផ្នែកខាងក្នុង Nissan N6 ស៊េរីឆ្នាំ 2026 វិញ មានការឌីស្សាញចេញមកភាពស្អាត ហើយនិងសម្បូរនូវ Option ប្រើប្រាស់ទំនើបៗច្រើន ជាពិសេសនោះគឺ ប្រព័ន្ធប្រតិបត្តិការណ៍ HarmonySpace 5.0 Smart Cockpit System របស់ Huawei និង មុខងារជំនួយការបើកបរ ADAS ជាច្រើនផ្សេងទៀតផងដែរ៕