ស្វែងរកពួកយើង:

Nissan NX8 EREV ក្លាយជា SUV ក្រៅប្រទេសដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធសាក 800V និងមានកម្រិត 5C

ដោយ

Koun Jab Luffy

22 ធ្នូ 2025 12:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Dongfeng Nissan បានជូនដំណឹងពីឡានអគ្គិសនី SUV ដំបូងរបស់ខ្លួន Nissan NX8 ដែលត្រៀមនឹងដាក់លក់នៅលើទីផ្សារនាពេលខាងមុខ  ដែលឡានថ្មីនេះ គឺមានពីរជម្រើស រួមមាន (REV) និង (EV) នេះបើតាមការបញ្ជាក់នៅលើបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា (MIIT) របស់ចិន។
Nissan NX8 ត្រូវបានគេបញ្ជាក់ថា គឺជា SUV ម៉ូដែលដំបូងគេរបស់ Dongfeng Nissan ដែលប្រើប្រាស់នូវប្រព័ន្ធ “Tianyan” ហើយនឹងមានការទ្រទ្រង់ជាមួយនិងឆ្នាំងសាកកម្លាំងសាក 800V និងបច្ចេកវិទ្យាសាក 5C ultra-fast charging របស់ CATL។ ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ បញ្ជាក់ថា នេះគឺជាម៉ូដែល NEV SUV ក្រៅប្រទេសដំបូងគេ ដែលគាំទ្រដោយបច្ចេកវិទ្យានេះ។
Article image
NX8 មានប្រវែង 4,870mm ទទឹង 1,920mm និងកំពស់ 1,680mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,917mm។ ឡានថ្មីនេះអាចដឹកបានចាប់ពី 2,045 ទៅ 2,245 kilograms ជាមួយនិងល្បឿនរត់លឿនបំផុត 180km ក្នុងមួយម៉ោង។ NX8 EREV ដំណើរការនៅលើម៉ាស៊ីនកម្លាំង 1,497-ml អាចបង្កើតកម្លាំង 109 kW ខណៈដែលម៉ូទ័រអគ្គិសនីមានកម្លាំង 195 kW។ ចំពោះ NX8 BEV គឺមានការប្រើប្រាស់នូវម៉ូទ័រអគ្កិសនីកម្លាំង 215 kW ឬ 250 kW។
Article image
សូមជំរាបថា ថ្មីៗនេះនៅលើបញ្ជីមួយបានបង្ហាញទៀតថា ឡានអគ្គិសនីថ្មីនេះ នឹងប្រើប្រាស់អាគុយ lithium iron phosphate (LFP) batteries ដែលមានការផ្គត់ផ្គង់ដោយ CATL។ Dongfeng Nissan បានបញ្ជាក់ថា NX8 គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក 800-volt high-voltage platform ដែលគាំទ្រដោយឆ្នាំងសាក 5C។ សូមជំរាបថា Dongfeng Nissan ទើបតែបានបង្ហាញចេញនូវឡានអគ្គិសនី N7 ម៉ូដែលដំបូងរបស់ខ្លួន កាលពីថ្ងៃទី 27 ខែមេសាកន្លងងទៅ ដោយមានតម្លៃចាប់ពី $16,960 ឡើងទៅ។ហើយកាលពីថ្ងៃទី 1 ធ្នូនេះ ក្រុមហ៊ុន Dongfeng Nissan ក៏បានបន្តបញ្ចេញនូវ N6 ដែលជាម៉ូដែល hybrid sedan បន្ថែមទៀតផងដែរ។