ស្វែងរកពួកយើង:

Nissan Pathfinder 2026 ចេញហើយ មកលើកនេះកាន់តែទំនើប ហើយមានមុខងារពិសេសទៀត!

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 08:37 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Nissan Pathfinder ស៊េរីឆ្នាំ 2026 ដែលបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ដោយមកលើកនេះកាន់តែទំនើប ហើយមានបន្ថែមមុខងារពិសេស ទៀតផង។ Nissan Pathfinder ឆ្នាំ 2026 ប្រើម៉ាស៊ីនសាំង ចំណុះ 3.5L ទំហំ 6 ស៊ីឡាំង មានកម្លាំង 284 HP និង កម្លាំងរមួល 351 NM ដំណើរការដោយប្រអប់លេខអូតូ 9 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 វៃឆ្លាត ដែលអាចឲ្យវាមានសមត្ថភាពអូសសណ្តោងបានទម្ងន់ 2.7 តោន។
បើនិយាយពីរូបរាងវិញ ឡាន SUV កៅអី 3 ជួរនេះ បានអាប់ដេតការឌីហ្សាញកាន់តែស្អាត និងទាក់ទាញ ជាពិសេសការបំពាក់ប៉ាណាមុខបែបមាំ និង តួខ្លួនហាប់ណែន ផងដែរ។ យ៉ាងណាក៏ដោយ អ្វីដែលជាការផ្លាស់ប្តូរខ្លាំងនោះ គឺ ការកែកុនតាបឡូខាងក្នុង ដោយបំពាក់អេក្រង់ Touchscreen ធំជាងមុន, បន្ថែមអក្សរប៉ាក់ PATHFINDER, បំពាក់ជើងទម្រលើដំបូល, យ៉ាន់កង់ទំហំ 20 អ៊ីញថ្មី និង កៅអីស្បែកប្រណីតជាងមុន ទៀតផង។
Article image
បន្ថែមពីនេះ វាបំពាក់អេក្រង់កម្សាន្ត​ Touchscreen ទំហំ 12.3 អ៊ីញមកស្តង់ដារទាំងអស់ ដែលអាចប្រើមុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ព្រមទាំង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។
Article image
អ្វីដែលជាចំណុចពិសេសនោះ គឺ ការអាប់ដេតទៅលើមុខងារកាមេរ៉ាមើលមួយជុំឡាន HD Intelligent Around View Monitor ដោយឥឡូវនេះ មានបន្ថែមមុខងារ  Front Wide View 180 ដឺក្រេ និង មុខងារ Invisible Hood View ដែលអនុញ្ញាតឲ្យអ្នកបើកបរ អាចមើលធ្លុះគម្របម៉ាស៊ីនឡាន ផ្តល់ភាពងាយស្រួលនៅបើកបរលើផ្លូវពិបាកៗ ឬតូចចង្អៀតជាដើម៕