ស្វែងរកពួកយើង:

Nissan Z Nismo 2026 ប្រើប្រអប់លេខដៃ នឹងបង្ហាញខ្លួននៅ Tokyo Auto Salon នៅដើមឆ្នាំ 2026

ដោយ

Koun Jab Luffy

22 ធ្នូ 2025 11:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
រថយន្ត Coupe ស៊េរីថ្មីឆ្នាំ 2026 Nissan Z Nismo នឹងត្រូវបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2026 Tokyo Auto Salon ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប្រអប់លេខដៃថ្មី និងការឌីស្សាញផ្នែកខាងក្រៅជាមួយកញ្ចប់ Aerodynamic package។ នៅផ្នែកខាងក្នុងរបស់ Z Nismos 2026 ថ្មីនេះ គឺមានការកែប្រែបន្តិចបន្ទូច ដោយម៉ូដែល Z Nismos MT មានការឌីស្សាញហៃឡាយជាមួយពណ៌ two-tone ដូចគ្នានឹងម៉ូដែលប្រើប្រអប់លេខស្វ័យប្រវត្តិដែរ គ្រាន់តែនៅផ្នែកស្នូលកណ្តាលរបស់ Z Nismos 2026 Manual Transmission ត្រូវដកប្រអប់ចង្កឹះលេខស្វ័យប្រវត្តិចេញ ដោយជំនួសវិញនដោយប្រអប់ចង្កឹះលេខដៃដែលមានការឌីស្សាញក្បាលចង្កឹះលេខស្រោបដោយស្បែករាងអក្សរ Z។
Article image
ជាមួយគ្នានេះ នៅលើកាងក្បាលឡានខាងមុខក្រុមហ៊ុនបានដកស្លាកសញ្ញាក្រុមហ៊ុន Nissan ចេញដោយជំនួសវិញនៅស្លាកសញ្ជាឌីស្សាញរំលេចជាមួយអក្សរ Z ផងដែរ។ Nissan Z Nismos ស៊េរីឆ្នាំ 2026 ត្រូវបានគេហៅឈ្មោះថា  Fairlady Z Nismo នៅក្នុងប្រទេសជប៉ុន។ ម៉ូដែលនេះ បំពាក់មកជាមួយម៉ាស៊ីន 3.0-litre twin-turbo V6 ដែលមានកម្លាំង 309kW និងកម្លាំងរមួល 520N.m។
នៅក្នុងព្រឹត្តិការណ៍ 2026 Tokyo Auto Salon ខាងមុខនេះ Nissan មិនត្រឹមតែធ្វើការបង្ហាញគំរូផលិតកម្មរបស់រថយន្ត Z Nismos 2026 នោះទេ ក្រុមហ៊ុន ក៏នឹងមានការដាក់តាំងបង្ហាញនូវម៉ូដែល Nissan Leaf ម៉ូដែលថ្មី ដែលត្រូវបានគេដឹងថា នឹងមានការកែប្រែការឌីស្សាញថ្មីលើផ្ទាំងការពារខាងមុខ ចង្កៀង LED running light និងយ៉ាន់កង់ប្រភេទ multi-spoke alloy ជាដើម។ ជាមួយគ្នានេះម៉ូដែល Nissan X-Trail ក៏នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្ងៃនោះផងដែរ។
Article image
ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីរថយន្តស៊េរីថ្មីឆ្នាំ 2026 ទាំងអស់របស់ Nissan ដែលត្រូវបង្ហាញខ្លួននាដើមឆ្នាំខាងមុខនេះ មិនទាន់ត្រូវបានទម្លាយចេញនោះទេក្នុងពេលនេះ ប៉ុន្តែ យើងនឹងបានដឹងព័ត៌មានលម្អិតនៃរថយន្តទាំងនោះ នៅពេលដែលកម្មវិធី Tokyo Auto Salon ឆ្នាំ 2026 ចាប់ផ្តើមប្រារព្ធធ្វើឡើង ដោយកម្មវិធី Tokyo Auto Salon នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែមករា ឆ្នាំ 2026 ខាងមុខនេះ៕
Nissan Z Nismo 2026 ប្រើប្រអប់លេខដៃ នឹងបង្ហាញខ្លួននៅ Tokyo Auto Salon នៅដើមឆ្នាំ 2026