ស្វែងរកពួកយើង:

Nissan គ្រោងនាំយកឡានភីកអាប់លក់លើទីផ្សារសកលលោក ជាមួយតម្លៃក្រោម 2 ម៉ឺនប្រាំពាន់ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

06 វិច្ឆិកា 2025 11:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Nissan កំពុងមានគម្រោងនាំយកឡានភីកអាប់ Nissan Frontier Pro ស៊េរីថ្មីរបស់ខ្លួន ដែលជាកិច្ចសហការណ៍ផលិតរវាង ក្រុមហ៊ុន Nissan និង​ Dongfeng ទៅលក់នៅលើទីផ្សារសកលលោក។ គួរឲ្យដឹងថា ភីកអាប់ Nissan Frontier Pro ស៊េរីឆ្នាំ 2026 ដែលផលិតនៅក្នុងប្រទេសចិននេះ មានតម្លៃចាប់ពី 176,900 យ័ន ឬប្រហែល $24,800 ប៉ុណ្ណោះ។
សម្រាប់តម្លៃខ្ទង់ 2 ម៉ឺនដុល្លារស្តើងនេះ Frontier Pro បំពាក់ម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង ជាមួយប្រអប់លេខអូតូ 8 វគ្គប្រភេទ ZF និង ប្រព័ន្ធបើកបរប៉ុង 2 (4WD) ហើយវាក៏មានម៉ូដែលប្រើម៉ាស៊ីនសាំងមួយទៀត តម្លៃ $27,600។ ចំពោះប្រភេទម៉ាស៊ីនម៉ាស៊ូតវិញ ក៏មាន 2 ជម្រើសដែរ គឺ ចំណុះ 2.3L ទំហំ 4 ស៊ីឡាំង មានតម្លៃចន្លោះពី $25,200 ដល់ $28,000 នៅលើទីផ្សារប្រទេសចិន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ ប្រភេទប្រើម៉ាស៊ីន Plug-in Hybrid ដែលមានតម្លៃចន្លោះពី $30,800 ដល់ $35,000។
Article image
Nissan Frontier Pro ប្រភេទកូនកាត់នេះ មានការឌីហ្សាញទាន់សម័យ ជាមួយការបំពាក់អំពូល Daytime Running Light LED ទ្រវែងលាតពេញផ្នែកខាងមុខ តភ្ជាប់ជាមួយសំណុំចង្កៀងមុខ យ៉ាងទាក់ទាញ។ ចំពោះប្រភេទនេះគឺប្រើម៉ាស៊ីនចំណុះ 1.5L ដែលអាចបង្កើតកម្លាំងបានសរុប ដល់ទៅ 402 HP ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយដល់ 135 KM ទៀតផង។
Article image
មិនតែប៉ុណ្ណោះ ភីកអាប់ Nissan Frontier Pro ថ្មី ក៏មានបំពាក់ Option ទំនើបៗជាច្រើន ដោយក្នុងនោះរួមមានទាំង អេក្រង់កម្សាន្ត Touchscreen ទំហំ 14.6 អ៊ីញ, កុងទ័រឌីជីថល និង ចង្កឹះលេខអេឡិចត្រូនិច ផងដែរ៕
Nissan គ្រោងនាំយកឡានភីកអាប់លក់លើទីផ្សារសកលលោក ជាមួយតម្លៃក្រោម 2 ម៉ឺនប្រាំពាន់ដុល្លារប៉ុណ្ណោះ