ដោយសារតែសំពាធពីរថយន្តអគ្កិសនីរបស់ក្រុមហ៊ុនប្រទេសចិន ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ត្រូវបានគេដឹងថា អាចនឹងលប់ចោលគម្រោងក្នុងការផលិតរថយន្តអគ្គិសនីខ្នាតតូច ឬ Small EV ម៉ូដែល Qashqai របស់ខ្លួន។ ថ្មីៗនេះ Nissan ត្រូវបានគេរាយការណ៍ថា បានធ្វើការពន្យាពេលសម្រាប់ផែនការផលិតរថយន្តអគ្គិសនីសុទ្ធដ៏ពេញនិយមរបស់ខ្លួនម៉ូដែល Qashqai នៅក្នុងរោងចក្រ Sunderland ក្នុងចក្រភពអង់គ្លេស ដែលបង្កឲ្យមានភាពមន្ទឹលសង្ស័យអំពីអនាគតរបស់រថយន្តអគ្គិសនីមួយនេះ។
យោងទៅលើប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Reuters ដែលបានដកស្រងព័ត៌មានចេញប្រភពដែលគួរឲ្យទុកចិត្តចំនួន 6 បាននិយាយថា ការអភិវឌ្ឍន៍នៃរថយន្តអគ្គិសនី Qashqai EV ដែលបានប្រកាសចេញកាលពីឆ្នាំ 2023 ត្រូវបានបញ្ឈប់។ Nissan Qashqai EV ត្រូវបានកំណត់ឱ្យផលិតនៅរោងចក្រ Sunderland ក្នុងប្រទេសអង់គ្លេសរួមជាមួយម៉ូដែល Leaf និង Juke ដែលទាំងពីរក៏ជាម៉ូដែលអគ្គិសនីទាំងអស់ផងដែរ ប៉ុន្តែ ម៉ូដែលចុងក្រោយពីរនេះ នៅពេលនេះត្រូវបានបញ្ឈប់ការផលិតសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Nissan Australia មិនដែលមានគម្រោងក្នុងការផលិតរថយន្ត Qashqai EV សម្រាប់ទីផ្សារក្នុងស្រុកទេ ប៉ុន្តែ រថយន្តដំណើរការដោយប្រព័ន្ធ e-Power hybrid ដែលមានស្រាប់ ត្រូវបានកំណត់ឱ្យផលិតរួមគ្នាជាមួយនឹងរថយន្តជាប់សែស្រឡាយដែលគ្មានបំភាយឧស្ម័នរបស់ Nissan សម្រាប់ទីផ្សារមួយចំនួន ។ កាលពីខែកុម្ភៈ ឆ្នាំនេះ ក្រុមហ៊ុន Nissan និង Chery បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីស្វែងយល់ពីលទ្ធភាពនៃការផលិតរថយន្តរបស់ក្រុមហ៊ុន Chery នៅក្នុងរោងចក្រ Sunderland របស់ Nissan ដោយការផលិតនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។
ចំពោះការដករថយន្ត Qashqai EV ចេញពីខ្សែសង្វាក់ផលិតកម្មអាចធ្វើឱ្យ Nissan មានលទ្ធភាពផលិតរថយន្តរបស់ Chery នៅរោងចក្រ Sunderland របស់ខ្លួន។ ហើយក៏នឹងអនុញ្ញាតឱ្យ Chery មានលទ្ធភាពក្នុងការរួចពន្ធពាណិជ្ជកម្មដែលបានដាក់គំនាបលើយានយន្តដែលផលិតនៅប្រទេសចិន ហើយនាំចូលមកក្នុងទីផ្សារទ្វីបអឺរ៉ុប ដែលបច្ចុប្បន្នមានយ៉ាងហោចណាស់ក៏ 10% ផងដែរ។

កាលពីអំឡុងឆ្នាំ 2023 ក្រុមហ៊ុន Nissan បានប្រកាសពីផែនការប្រែក្លាយរោងចក្រ Sunderland របស់ខ្លួននៅចក្រភពអង់គ្លេសទៅជាមជ្ឈមណ្ឌលសម្រាប់រថយន្តអគ្គិសនី (EV) ក្រោមផែនការនៃការវិនិយោគគម្រោង EV36Zero ដែលមានតម្លៃសរុបចំនួន 3 ពាន់លានផោន ដើម្បីប្រែក្លាយរោងចក្រនេះទៅជាចំណុចកណ្តាលនៃផលិតកម្ម។ នៅពេលនោះ Nissan បាននិយាយថា “គម្រោង EV36Zero បានដាក់រោងចក្រ Sunderland ដែលជារោងចក្រផលិតរថយន្តធំបំផុតរបស់ចក្រភពអង់គ្លេស ជាចំណុចស្នូលនៃចក្ខុវិស័យអនាគតរបស់យើង”។ វាមានន័យថា “ក្រុមការងារដែលបម្រើការនៅចក្រភពអង់គ្លេសរបស់ Nissan នឹងរចនាទៅលើផ្នែកវិស្វកម្មបច្ចេកទេស និងការផលិតយានយន្តនាពេលអនាគត ដែលជំរុញ Nissan ឆ្ពោះទៅរកអនាគតក្នុងការផលិតរថយន្តដំណើរការដោយប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុងនៅទីផ្សារអឺរ៉ុប”។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Nissan Global បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ដែលដំបូងឡើយបានកើតឡើងនៅឆ្នាំ 2024 នៅពេលដែលការធ្លាក់ចុះនៃការលក់ រួមផ្សំជាមួយនឹងបំណុលកើនឡើង ដែលនាំឱ្យនាយកប្រតិបត្តិម្នាក់បាននិយាយថា Nissan មានរយៈពេលត្រឹមតែ “12 ទៅ 14 ខែប៉ុណ្ណោះដើម្បីរស់រានមានជីវិត”។ ជាលទ្ធផល Nissan និង Honda ស្ទើរតែរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុនរថយន្តតែមួយ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញនៅខែកុម្ភៈ ឆ្នាំ 2025។ បន្ទាប់មក Nissan បានចាប់ផ្តើមបិទរោងចក្រនៅជុំវិញពិភពលោក រួមមាននៅប្រទេសអាហ្សង់ទីន ឥណ្ឌា ជប៉ុន ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង ដែលជាផ្នែកមួយនៃផែនការស្តារហិរញ្ញវត្ថុក្រុមហ៊ុនឡើងវិញ៕