ស្វែងរកពួកយើង:

Nokia មិនទាន់ធ្វើការសម្រេចចិត្តទៅលើការលក់អាជីវកម្ម “Mobile Network Business” នោះទេ

ដោយ

Koun Jab Luffy

03 កញ្ញា 2024 09:28 ព្រឹក

អាន 3 នាទី

Article image
យោងតាមរបាយការណ៍ថ្មី បាននិយាយថា Samsung Electronics របស់កូរ៉េខាងត្បូង អាចនឹងចរចាទិញយកក្រុមហ៊ុនអាជីវកម្ម “Mobile Network Business” របស់ក្រុមហ៊ុន Nokia។ តាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយថ្មីៗនេះ បាននិយាយថា Nokia និង Samsung កំពុងពិភាក្សាគ្នាអំពីការលក់ក្រុមហ៊ុនអាចជីវកម្មបណ្តាញទូរស័ព្ទចល័តដែលជាអតិតក្រុមហ៊ុន Mobile Network Business Group របស់ខ្លួន។
បើការទិញលក់នេះ ពិតជាកើតឡើងមែន មានន័យថា Samsung នឹងក្លាយជាក្រុមហ៊ុនដ៏សំខាន់មួយនៅក្នុងអាជីវកម្មបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សកលរបស់ពិភពលោក។ តាមរបាយការណ៍ចេញផ្សារយដោយបណ្តាញសារព័ត៌មានល្បីឈ្មោះ Bloomberg ដែលដកស្រង់ការផ្សារពីបណ្តាញ Yahoo Business បាននិយាយថា Samsung បានបង្ហាញចំណាប់អារម្មណ៍ក្នុងការ ទិញយកអាជីវកម្មឧបករណ៍ទូរគមនាគមន៍របស់ Nokia។  Nokia ត្រូវបានគេមើលឃើញថា បានជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Ericsson និង Huawei ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដូច្នេះ ក្រុមហ៊ុនបានពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបានជាមួយទីប្រឹក្សារបស់ខ្លួន ដែលរួមមានការលក់ផ្នែកខ្លះ ឬទាំងអស់ ឬការរួមបញ្ចូលគ្នាជាមួយគូប្រជែងណាមួយរបស់ខ្លួន។ នៅខណៈពេលដែល Nokia មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ អាជីវកម្មឧបករណ៍ទូរគមនាគមន៍របស់ខ្លួន ត្រូវបានគេរាយការណ៍ថា នឹងមានតម្លៃប្រមាណ 10 ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Samsung Electronics បានបង្ហាញចំណាប់អារម្មណ៍លើការទិញយកអាជីវកម្មនេះ ដើម្បីកែលម្អលើផ្នែកប្រព័ន្ធ Radio Access Network (RAN) របស់ខ្លួន។ RAN ជួយភ្ជាប់ស្មាតហ្វូនទៅនឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលនៅសល់។ Samsung Networks ដែលជាដៃគូរបស់ Samsung Electronics ស្ថិតក្នុងចំណោមក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍កំពូលមួយរបស់ពិភពលោក ប៉ុន្តែមិនទាន់មានលទ្ធភាពក្នុងការប្រកូតប្រជែងឲ្យបានជិតស្និតជាមួយក្រុមហ៊ុន Ericsson និង Huawei នៅឡើយ។
យ៉ាងណាមិញប្រសិនបើ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានទិញយកអាជីវកម្មបណ្តាញទូរគមនាគមន៍របស់ Nokia ដោយជោគជ័យ ចំណែកទីផ្សារ RAN របស់ Samsung នឹងកើនឡើងពី 6.1% កាលពីឆ្នាំមុនដល់ទៅ 25.6%។ ដែលប្រការនេះនឹងធ្វើឱ្យ Samsung ក្លាយជាអ្នកផ្គត់ផ្គង់ ប្រព័ន្ធ RAN ធំទីពីររបស់ពិភពលោក។
Article image
ក្នុងពេលបច្ចុប្បន្ន Samsung បានបង្កើតស្ថានីយ៍មូលដ្ឋានសម្រាប់បណ្តាញសេវា 4G និង 5G រួចហើយដែលរួមមាន បន្ទះឈីប ឧបករណ៍ ប្រព័ន្ធ radio និងឧបករណ៍ស្នូល។ Samsung បានផ្គត់ផ្គង់ឧបករណ៍ Network របស់ខ្លួនដល់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តទូទាំងពិភពលោក រួមមានដូចជា ក្រុមហ៊ុន Telus នៅប្រទេសកាណាដា, O2 Telefónica នៅប្រទេសអាល្លឺម៉ង់, Reliance Jio នៅក្នុងប្រទេសឥណ្ឌា, KDDI និង NTT DoCoMo នៅប្រទេសជប៉ុន, Dish និង Verizon នៅសហរដ្ឋអាមេរិក និង Vodafone នៅចក្រភពអង់គ្លេស ជាដើម៕
Nokia មិនទាន់ធ្វើការសម្រេចចិត្តទៅលើការលក់អាជីវកម្ម “Mobile Network Business” នោះទេ