ស្វែងរកពួកយើង:

Nokia 235 និង Nokia 220 4G (2024) បានបង្ហាញវត្តមានជាមួយកម្មវិធីទូទាត់ប្រាក់ឌីជីថល UPI

ដោយ

Koun Jab Luffy

26 មិថុនា 2024 09:18 ព្រឹក

អាន 2 នាទី

Article image
HMD Global ដែលជាដៃគូរបស់ក្រុមហ៊ុន Nokia នៅពេលនេះ បានប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីចំនួន 2 បន្ថែមទៀតនៅលើទីផ្សារប្រទេសឥណ្ឌា ដែលមានដូចជា Nokia 235 4G និង Nokia 220 4G។ ការបង្ហាញវត្តមានរបស់ផលិតផលទាំងពីរនេះ គឺធ្វើឡើងបន្ទាប់ពី Nokia 3210 (2024) ដែលបានប្រកាសចេញកាលពីពេលថ្មីៗនេះ នៅលើទីផ្សារដែលផ្តោតខ្លាំងទៅទូរស័ព្ទ feature phone មួយនេះ។
Nokia 235 4G (2024) មានការបំពាក់នូវអេក្រង់ទំហំ 2.8-អ៊ីង IPS display និងមានកាមេរ៉ាក្រោយទំហំ 2MP rear camera ហើយនិងដំណើរការនៅលើបន្ទះឈីប Unisoc T107។ ទូរស័ព្ទថ្មីនេះ មានការទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ Nokia S30+ operating system ហើយនិងមានរ៉េមទំហំ 64MB និងអង្គចងចាំទំហំ 128MB។ ជាមួយគ្នានេះអ្នកប្រើប្រាស់ក៏អាចបន្ថែមអង្គចងចាំបានទំហំ 32GB តាមរយៈ microSD card បានផងដែរ។ ទូរស័ព្ទនេះ មានថ្មទំហំ 1450mAh អាចប្រើប្រាស់សម្រាប់ការសន្ទនា បាន 9.8 ម៉ោង។
Article image
ទូរស័ព្ទនេះមានការប្រើប្រាស់នូវ Bluetooth v5.0, រន្ធ headphone jack និងមានរន្ធ USB-C សម្រាប់សាកថ្មផងដែរ។ ជាមួយគ្នានេះទូរស័ព្ទនេះ មានក៏មានការទ្រទ្រង់នូវ MP3 player, FM radio, cloud apps និងអនុញាតអោយអ្នកប្រើប្រាស់អាចអានព័ត៌មាន និងការអាប់ដែតអាកាសធាតុ, YouTube Shorts រួមនិងហ្គេម Snake game ថែមទៀតផង។ បន្ថែមពីនេះ ក៏មានការប្រើប្រាស់នូវ Scan & Pay UPI ជំនួយដល់ការទូទាត់ប្រាក់តាមកម្មវិធី digital payments ផងដែរ។
Article image
ចំពោះ Nokia 220 4G គឺមិនមានកាមេរ៉ានោះទេ ប៉ុន្តែទូរស័ព្ធនេះ ក៏មានការប្រើប្រាស់នូវកម្មវិធី UPI សម្រាប់ការទូរទាត់ប្រាក់ជាមួយ National Payments Corporation of India (NPCI) តាមរយៈ digital transactions ដូចគ្នា។  Nokia 235 4G មាន 3 ពណ៌រួមមាន Blue, Black និង Purple ខណៈដែល Nokia 220 4G មាន 2 ពណ៌ រួមមានPeach និង Black។
Nokia 235 និង Nokia 220 4G (2024) បានបង្ហាញវត្តមានជាមួយកម្មវិធីទូទាត់ប្រាក់ឌីជីថល UPI