
HMD Global ដែលជាដៃគូរបស់ក្រុមហ៊ុន Nokia នៅពេលនេះ បានប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីចំនួន 2 បន្ថែមទៀតនៅលើទីផ្សារប្រទេសឥណ្ឌា ដែលមានដូចជា Nokia 235 4G និង Nokia 220 4G។ ការបង្ហាញវត្តមានរបស់ផលិតផលទាំងពីរនេះ គឺធ្វើឡើងបន្ទាប់ពី Nokia 3210 (2024) ដែលបានប្រកាសចេញកាលពីពេលថ្មីៗនេះ នៅលើទីផ្សារដែលផ្តោតខ្លាំងទៅទូរស័ព្ទ feature phone មួយនេះ។
Nokia 235 4G (2024) មានការបំពាក់នូវអេក្រង់ទំហំ 2.8-អ៊ីង IPS display និងមានកាមេរ៉ាក្រោយទំហំ 2MP rear camera ហើយនិងដំណើរការនៅលើបន្ទះឈីប Unisoc T107។ ទូរស័ព្ទថ្មីនេះ មានការទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ Nokia S30+ operating system ហើយនិងមានរ៉េមទំហំ 64MB និងអង្គចងចាំទំហំ 128MB។ ជាមួយគ្នានេះអ្នកប្រើប្រាស់ក៏អាចបន្ថែមអង្គចងចាំបានទំហំ 32GB តាមរយៈ microSD card បានផងដែរ។ ទូរស័ព្ទនេះ មានថ្មទំហំ 1450mAh អាចប្រើប្រាស់សម្រាប់ការសន្ទនា បាន 9.8 ម៉ោង។

ទូរស័ព្ទនេះមានការប្រើប្រាស់នូវ Bluetooth v5.0, រន្ធ headphone jack និងមានរន្ធ USB-C សម្រាប់សាកថ្មផងដែរ។ ជាមួយគ្នានេះទូរស័ព្ទនេះ មានក៏មានការទ្រទ្រង់នូវ MP3 player, FM radio, cloud apps និងអនុញាតអោយអ្នកប្រើប្រាស់អាចអានព័ត៌មាន និងការអាប់ដែតអាកាសធាតុ, YouTube Shorts រួមនិងហ្គេម Snake game ថែមទៀតផង។ បន្ថែមពីនេះ ក៏មានការប្រើប្រាស់នូវ Scan & Pay UPI ជំនួយដល់ការទូទាត់ប្រាក់តាមកម្មវិធី digital payments ផងដែរ។

ចំពោះ Nokia 220 4G គឺមិនមានកាមេរ៉ានោះទេ ប៉ុន្តែទូរស័ព្ធនេះ ក៏មានការប្រើប្រាស់នូវកម្មវិធី UPI សម្រាប់ការទូរទាត់ប្រាក់ជាមួយ National Payments Corporation of India (NPCI) តាមរយៈ digital transactions ដូចគ្នា។ Nokia 235 4G មាន 3 ពណ៌រួមមាន Blue, Black និង Purple ខណៈដែល Nokia 220 4G មាន 2 ពណ៌ រួមមានPeach និង Black។
