ស្វែងរកពួកយើង:

Nokia 3210 4G បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 2.4-អ៊ីង អាចប្រើប្រាស់ YouTube និង UPI ថែមទៀតផង

ដោយ

Koun Jab Luffy

11 មិថុនា 2024 03:10 រសៀល

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន HMD បានបង្ហាញចេញនូវទូរស័ព្ទ Nokia 3210 (2024) 4G នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះបានដាក់លក់ទូរស័ព្ទនេះជាមួយល្បឿនលឿនមែនទែន។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះ ក៏បាននាំយកនូវទូរស័ព្ទនេះទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌា។ ទូរស័ព្ទនេះ អាចនឹងក្លាយជាជំនាន់ថ្មី វនៃម៉ូដែលដំបូងដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 1999។ ការបង្ហាញវត្តមានទូរស័ព្ទនេះ ក៏មានការបំពាក់នូវលក្ខណៈសម្បត្តិកាន់តែប្រសើរជាងមុនផងដែរ។
បើមើលទៅលើការឌីស្សាញរូបរាងទូរស័ព្ទ Nokia 3210 4G នេះ គឺដូចទៅនឹងម៉ូដែលដើមដំបូងផងដែរ មានជម្រើស 3 ពណ៌គឺ Y2K Gold, Scuba Blue និង Grunge Black។ ទូរស័ព្ទថ្មីនេះ គឺមានអេក្រង់ទំហំ 2.4-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ QVGA ថែមទៀតផង។ ទូរស័ព្ទ Nokia 3210 4G មានកាមេរ៉ាខាងក្រោយទំហំ 2MP ជាមួយនឹងភ្លើង LED Flash ផងដែរ។
Article image
Nokia 3210 4G នេះ មានបន្ទះឈីប Unisoc T107 រ៉េមទំហំ 64MB និងម៉េមូរីទំហំ 128MB។ បន្ថែមពីនេះ នៅលើទូរស័ព្ទ Nokia 3210 4G នេះ ក៏មានរន្ធសម្រាប់ដោត microSD ទំហំដល់ទៅ 32GB ផងដែរ។ ទូរស័ព្ទនេះដំនើរការនូវប្រព័ន្ធប្រតិបត្តិការ S30+ របស់ក្រុមហ៊ុន Nokia។  Nokia 3210 4G មានថាមពលថ្មទំហំ 1,450mAh ដែលអាចដោះចេញបាន និងអាចនិយាយបានដល់ទៅ 9.8 ម៉ោងថែមទៀត។ ពិសេសជាងនេះទៀតនោះ Nokia 3210 4G នេះក៏មានកម្មវិធីជាច្រើនមកជាមួយដូចជា YouTube, YouTube Shorts, news, weather updates និងជាច្រើនទៀត។
Article image
នៅលើទូរស័ព្ទ Nokia 3210 4G នេះ ក៏មានហ្គេម Snake ដ៏ពេញនិយមបំផុតផងដែរ។ ជាមួយគ្នានេះ Nokia 3210 4G នេះ ក៏មានមុខងារ UPI សម្រាប់អនុញ្ញាតអោយអ្នកធ្វើការស្កេន និងទូទាត់បង់ប្រាក់ថែមទៀតផង។ នៅលើ Nokia 3210 4G នេះ មានការតភ្ជាប់ដោយរន្ធ USB-C port, dual-SIM, 4G, Bluetooth 5.0 និង 3.5mm headphone jack៕
Nokia 3210 4G បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 2.4-អ៊ីង អាចប្រើប្រាស់ YouTube និង UPI ថែមទៀតផង