ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Nokia PureBook X14 ត្រូវបានគេប្រទះឃើញនៅលើបញ្ជីលក់របស់បណ្តាញលក់ទំនិញអនឡាញ Flipkart របស់ឥណ្ឌាជាមួយតម្លៃខ្ទង់ប្រហែល $1,220

ដោយ

Koun Jab Luffy

15 ធ្នូ 2020 10:14 ព្រឹក

អាន 3 នាទី

Article image
និមិត្តសញ្ញាផលិតផលម៉ាក Nokia គឺមិនមែនមានតែនៅលើទូរស័ព្ទចល័ត ឬថេបប្លែតនោះទេ ប៉ុន្តែនិមិត្តសញ្ញាផលិតផលស្មាតហ្វូនដ៏ពេញនិយមក្នុងពិភពលោកមួយនេះក៏មាននៅលើឧបករណ៍ប្រើប្រាស់ជាច្រើនផងដែរក្នុងនោះរួមមាន ទូរទស្សន៍ឆ្លាតវៃ, ឧបករណ៍ Stream Boxes, កាសស្តាប់ចម្រៀង ហើយឥលូវនេះក៏មាននៅម៉ាស៊ីនកុំព្យូទ័រយួរដៃផងដែរ។ សម្រាប់ម៉ាស៊ីនកុំព្យូទ័រដៃម៉ាក Nokia គឺមិនមែនជារឿងថ្មីប៉ុន្មាននោះទេ ព្រោះថា Nokia មានម៉ាស៊ីនកុំព្យូទ័រប្រភេទ Netbook ដែលមានឈ្មោះថា Nokia Booklet 3G ដែលបានប្រកាសចេញកាលពីឆ្នាំ 2009 មកម្ល៉េះ។
ដោយឡែកអ្វីដែលជារឿងថ្មីនៅពេលនេះគឺម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីជំនាន់ថ្មីម៉ាក Nokia ដែលនឹងមកដល់ក្នុងពេលឆាប់ៗឯណេះវិញទេ។ កាលពីប៉ុន្មានថ្ងៃមុនមានព័ត៌មានចចាមអារ៉ាមលេចលឺមកថា Nokia ត្រៀមបញ្ចេញម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីស៊េរីថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ហើយម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីម៉ាក Nokia  នោះត្រូវបានគេអោយឈ្មោះផ្លូវការណ៍ថា Nokia PureBook X14។ ហើយពេលនេះម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះក៏ត្រូវបានប្រទះឃើញនៅលើបញ្ជីលក់របស់ក្រុមហ៊ុនបណ្តាញលក់ទំនិញអនឡាញដ៏ធំរបស់ប្រទេសឥណ្ឌាគឺ Flipkart ផងដែរ ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបានក្រុមហ៊ុននេះលប់ចេញវិញ។  ប៉ុន្តែទោះបីជាយ៉ាងណាយើងក៏សូមអរគុណដ៏ម្ចាស់គណនីធ្វីស័្ទររបស់អ្នកអភិវឌ្ឍន៍ម្នាក់មកពីស្ថាប័ន XDA-Developers ដែលមានឈ្មោះថា Tushar Mehta ដែលជាជនជាតិឥណ្ឌាដែលបានធ្វើការចែករំលែកនូវព័ត៌មានរបស់ Nokia PureBook X14 នៅលើគណនីគាត់ផ្ទាល់។ តាមរយះការសរសេរបង្ហាញពីគុណសម្បត្តិខ្លះៗរបស់ Nokia PureBook X14 បានអោយថាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីនេះគឺមានអេក្រង់ទំហំ 14 អ៊ីញប្រភេទអេក្រង់ LED Display ជាមួយនឹងការរចនាគែមអេក្រង់មានទំហំតូចស្តើងត្រឹមតែ 4.8mm ប៉ុណ្ណោះ។
Article image
ហើយសម្រាប់ម៉ាស៊ីនរបស់វាវិញគឺដំឡើងមកជាមួយអង្គ CPU ជំនាន់ទី  10 របស់ Intel ដែលប្រើខួរក្បាល Core-i5 ភ្ជាប់ដោយរ៉េមទំហំ 8GB និងថាសផ្ទុកឯកសារទំហំ 512GB ជាប្រភេទ NVMe SSD។ ហើយនៅលើចំហៀងសងខាងរបស់ Nokia PureBook X14 បានបង្ហាញថាវាមានរន្ធដោត USB-C ចំនួនពីររួមជាមួយរន្ធ USB-A2.0 ចំនួនមួយ, រន្ធ Ethernet, HDMI, ម៉ាក្រូហ្វូន, រន្ធដោតកាស 3.5mm Combo Jack និងរន្ធដោតសាកភ្លើង។ ប្រភពក៏បានបញ្ជាក់ថា Nokia PureBook X14 មានភ្ជាប់មកជាមួយប្រព័ន្ធ Wi-Fi កម្រិត 2.4GHz និង 5GHz, Bluetooth 5.1, ប្រព័ន្ធ Speaker ដែលទ្រទ្រង់បច្ចេកវិទ្យាសំឡេង Dolby Vision និង Dolby Atmos ថែមទៀតផង។ ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីម៉ាក Nokia នេះនឹងមានតែពណ៌ខ្មៅ Matte Black ប៉ុណ្ណោះ និងប្រតិបត្តិការដោយ Windows 10 Home ចេញពីប្រអប់តែម្តង។
Article image
សម្រាប់សារធាតុស្រោបតួរខ្លួនរបស់ Nokia PureBook X14 គឺជាប្រភេទ magnesium-aluminum alloy body ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រ Notebook មួយនេះមានទំងន់ស្រាលត្រឹមតែ 1.1 គីឡូក្រាមប៉ុណ្ណោះ។ បើតាមរយះការចុះបញ្ជីលក់របស់ Flipkart បានបង្ហាញថា Nokia PureBook X14 គឺមានតម្លៃខ្ទង់ $1,220 ដែលតម្លៃនេះគឺប្រហែលជិតពីរដងនៃតម្លៃម៉ាស៊ីន Notebook ម៉ាក Xiaomi Mi Notebook 14 Horizon ដែលប្រើ CPU Intel ជំនាន់ទី 10 ជាប្រភេទ Core-i7, ប្រើ GPU NVIDIA MX350 graphics មានរ៉េមទំហំ 8GB និងថាសរឹង 512GB NVMe SSD។
Article image
ទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការណ៍នោះទេ ព្រោះថាយើងមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីក្រុមហ៊ុន Nokia ផ្ទាល់នៅឡើយ។ ដោយឡែកបើតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា Nokia PureBook X14 នឹងត្រូវប្រកាសចេញនៅក្នុងសប្តាហ៍នេះ ដូចនេះសូមរងចាំតាមដានពីគុណសម្បត្តិទូទៅ និងតម្លៃផ្លូវការណ៍របស់ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីម៉ាក Nokia មួយនេះទាំងអស់គ្នា៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Nokia PureBook X14 ត្រូវបានគេប្រទះឃើញនៅលើបញ្ជីលក់របស់បណ្តាញលក់ទំនិញអនឡាញ Flipkart របស់ឥណ្ឌាជាមួយតម្លៃខ្ទង់ប្រហែល $1,220