ស្វែងរកពួកយើង:

Nothing បញ្ជាក់ថា ព្រឹត្តិការណ៌ថ្មីរបស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី 28 ខែមេសា

ដោយ

Koun Jab Luffy

11 មេសា 2025 02:55 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ CMF ដែលជាក្រុមហ៊ុនម៉ាកយីហោមួយទៀតរបស់ក្រុមហ៊ុន Nothing បានប្រកាសថា ព្រឹត្តិការណ៍សម្ពោធផលិត ផលថ្មីរបស់ខ្លួន គឺនឹងធ្វើឡើងនៅថ្ងៃទី 28 ខែមេសាខាងមុខនេះហើយ ដោយក្នុងនោះក្រុមហ៊ុនក៏នឹងមានការបង្ហាញចេញនូវស្មាតហ្វូន CMF Phone 2 Pro រួមជាមួយនឹងផលិតផលជាច្រើនទៀតដែលមានដូចជាកាសស្តាប់ឥតខ្សែ true wireless earbuds ផងដែរ។ ជាមួយនិងផលិតផលថ្មីនេះ ក្រុមហ៊ុននេះ នឹងពង្រឹងទៅលើការឌីស្សាញរូបរាងថ្មី ការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា ប៉ុន្តែក្រុមហ៊ុននេះមិនទាន់ទម្លាយអំពីលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូននេះទេ។
ការបង្ហាញវត្តមានរបស់ស្មាតហ្វូន  CMF Phone 2 Pro នេះ អាចនឹងក្លាយជាការភ្ញាក់ផ្អើលមួយផងដែរ ខណៈពេលដែលក្រុមហ៊ុននេះមិនទាន់បង្ហាញស្មាតហ្វូន Pro នោះទេ កាលពីឆ្នាំមុននេះ។ សូមជំរាបថា ស្មាតហ្វូន CMF Phone 1 បានបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2024 ដែលនេះ គឺជាម៉ាកយីហោស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន CMF។ សម្រាប់ព្រឹត្តិការណ៍ថ្មីនៅពេលខាងមុខនេះ គឺនឹងផ្តោតទៅលើស្មាតហ្វូន “Pro” version វិញម្តង។
គួរបញ្ជាក់ថា មុននេះធ្លាប់មានការបែកធ្លាយថា ស្មាតហ្វូន CMF Phone 2 Pro នេះ នឹងមានអេក្រង់ទំហំ 6.77-អ៊ីង កម្រិត FHD+ AMOLED គាំទ្រជាមួយល្បឿន 120Hz refresh rate និងមានបន្ទះឈីប MediaTek Dimensity 7400។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Nothing OS 3.1 ជាមួយនឹង Android 15 និង IP64 ផងដែរ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះប្រហែលជា 5,000mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 50W fast charging ថែមទៀតផង។
Article image
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel ទីពីរទំហំ 8-Megapixel ultrawide lens និងទីបីមានទំហំ 2-Megapixel Depth Sensor។ ក្រុមហ៊ុន CMF ក៏អាចនឹងបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា CMF Buds 2, CMF Buds 2aនិង  CMF Buds 2 Plus។ ផលិតផលទាំងនេះ នឹងពង្រីកទៅលើផលិតផល TWS ដែលមានស្រាប់របស់ក្រុមហ៊ុននេះ ដូចជា CMF Buds Pro 2 ជាដើម៕
Nothing បញ្ជាក់ថា ព្រឹត្តិការណ៌ថ្មីរបស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី 28 ខែមេសា