ស្វែងរកពួកយើង:

Nothing Phone 2a ម៉ូដែលថ្មី Special Edition បានប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកលក្នុងតម្លៃខ្ទង់ $443

ដោយ

Koun Jab Luffy

30 ឧសភា 2024 02:43 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Nothing បានធ្វើការប្រកាសចេញលក់ស្មាតហ្វូន Nothing Phone 2a ម៉ូដែលពិសេស Special Edition សម្រាប់ទីផ្សារសកលជាផ្លូវការណ៍៍។ បន្ទាប់ពីការប្រកាសចេញលក់ម៉ូដែលពិសេស Blue-color ផ្តាច់មុខនៅទីផ្សារប្រទេសឥណ្ឌាកាលពីខែមុន (មេសា)។ សម្រាប់ម៉ូដែល Nothing Phone 2a Special Edition ថ្មីនេះ គឺមានការផ្តោតសំខាន់ទៅលើការរចនាផ្ទៃខ្នងខាងក្រោយជាមួយពណ៌ចម្រុះដែលធ្វើឲ្យកាន់តែមានភាពទាក់ទាញ ប៉ុន្តែ រក្សាគុណសម្បត្តិផ្សេងៗទៀតដូចគ្នានឹងម៉ូដែលធម្មតាដដែល។
Nothing Phone 2a Special Edition នៅតែបន្តសែននៃការរចនាបែប Nothing Phone ដដែលជាមួយផ្ទៃខ្នងក្រោយពណ៌ថ្លាឆ្លុះ (Transparent Panel)។ ដោយនៅជុំវិញកញ្ចប់លែនកាមេរ៉ាខាងក្រោយមានរំលេចជាមួយភ្លើងប្រភេទ three Glyph LED lights។ ជាមួយគ្នានេះ វាក៏មានបន្ថែមជាមួយអំពូលភ្លើង LED Light ដែលមានពណ៌ផ្សេងៗគ្នាដូចជា អំពូលពណ៌ក្រហម, ពណ៌ខៀវ និងពណ៌បៃតង។ Nothing Phone 2a Special Edition ផ្តល់ជូនជម្រើសតែមួយម៉ូដែលប៉ុណ្ណោះ គឺ 12GB RAM និង 256GB Storage។ ស្មាតហ្វូនម៉ូដែលពិសេសថ្មីនេះ នឹងចេញលក់ក្នុងចំនួនមានកំនត់ក្នុងទីផ្សារប្រទេសឥណ្ឌាជាមួយតម្លៃខ្ទង់ប្រហែល $443។
Article image
Nothing Phone 2a Special Edition នឹងអាចរកជាវបានតាមរយះបណ្តាញលក់ទំនិញអនឡាញ FlipKart ចាប់ពីថ្ងៃទី 05 ខែមិថុនា ខាងមុខនេះ។ Nothing Phone 2a Special Edition បំពាក់អេក្រង់ 120Hz AMOLED Display, ប្រើបន្ទះឈីប MediaTek Dimensity 7200 Pro, មានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP (OIS) ជាសែនស័រគោល និងមានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging៕
Article image
Nothing Phone 2a ម៉ូដែលថ្មី Special Edition បានប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារសកលក្នុងតម្លៃខ្ទង់ $443