ស្វែងរកពួកយើង:

Nothing Phone (3) បង្ហាញខ្លួននៅលើ Geekbench មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 1 ខែកក្កដា

ដោយ

Koun Jab Luffy

28 មិថុនា 2025 09:48 ព្រឹក

អាន 2 នាទី

Article image
Nothing Phone (3) គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលត្រូវបានគេទម្លាយថា នឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Nothing ហើយពេលនេះ ស្មាតហ្វូននេះបានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ខណៈដែលការប្រកាសជាផ្លូវការគឺនឹងធ្វើឡើងនៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះផងដែរ។ តាមរយៈនៃបែកធ្លាយកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការ upgrade ទៅលើកម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិជាច្រើន ដូច្នេះ ស្មាតហ្វូនថ្មីនេះ នឹងក្លាយជាទីចាប់អារម្មណ៍នៅលើទីផ្សារជាក់ជាមិនខាន។
បើតាមការបញ្ជាក់នៅក្នុងបញ្ជីនេះបានបង្ហាញថា ការធ្វើតេស្តទៅលើបន្ទះឈីប Snapdragon 8s Gen 4 របស់ស្មាតហ្វូន Phone (3) នេះ គឺមានពិន្ទុ 2,076 នៅក្នុងការតេស្ត single-core និងពិន្ទុ 6,577 នៅក្នុងការតេស្ត multi-core ។ បើប្រៀបធៀបជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1 ដែលប្រើប្រាស់នៅលើស្មាតហ្វូន  Phone (2) នោះ លោក Carl Pei នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nothing បាននិយាយថា បន្ទះឈីបថ្មីថ្មីនេះ នឹងមានការបង្កើនទៅលើ CPU ដល់ទៅ 36% ការបង្កើនទៅលើ GPU ដល់ទៅ 88% និង NPU ដល់ទៅ 60% ។ដូច្នេះ អ្នកប្រើប្រាស់ស្មាតហ្វូន Phone (3) នឹងមានល្បឿនលឿនជាងមុនសម្រាប់ការងារប្រើប្រាស់ប្រចាំថ្ងៃ។
Article image
បន្ថែមពីនេះ នៅក្នុងបញ្ជីនេះក៏បានបន្តទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េមទំហំ 16GBLPDDR5X RAM ហើយនឹងដំណើរការជាមួយស្បែកមុខកម្មវិធី Nothing OS 3.5 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ផងដែរ។ ក្រុមហ៊ុន Nothing នឹងធ្វើការទ្រទ្រង់ទៅលើកម្មវិធី software ដល់ទៅ 5 ឆ្នាំ ទៅលើការអាប់ដេតទៅលើ OS និងការអាប់ដេត patch សុវត្ថិភាពដល់ទៅ 7 ឆ្នាំ។
Article image
ស្មាតហ្វូនជំនាន់់ថ្មី Phone (3) នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង LTPO AMOLED គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate, 1920Hz PWM រូមនិងពន្លឺ 3,000nits brightness ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 5,150mAh និងបច្ចេកវិទ្យាសាកកម្លាំង 100W wired charging។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 4 គ្រាប់ ដែលមានទំហំ 50MP ទ្រទ្រង់ជាមួយនឹងមុខងារ OIS, ultrawide, 3x periscope zoom ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខ គឺមានទំហំ 50MP ដូចគ្នា៕
Nothing Phone (3) បង្ហាញខ្លួននៅលើ Geekbench មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 1 ខែកក្កដា