កាលពីថ្ងៃទី 5 ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Nothing ទើបតែប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Phone (4a) Series ដែឡមានដួចជា ស្មាតហ្វូន Nothing Phone (4a) និង Nothing Phone (4a) Pro។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ បានធ្វើការ Pre-Order នៅលើវេបសាយរបស់ក្រមហ៊ុនខ្លួនផងដែរ។ នៅថ្ងៃនេះ បានបញ្ជាក់ថា ហ្វេនៗដែលបានទិញមុនទៅលើស្មាតហ្វូននេះ គឺនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី 20 ខែមីនាសម្រាប់ការទទួលបានស្មាតហ្វូន Nothing Phone (4a) និងថ្ងៃទី 27 ខែមីនាសម្រាប់ស្មាតហ្វូនត្រកូល Pro ។

គួរបញ្ជាក់ថា ស្មាតហ្វូន Nothing Phone (4a) Pro គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញរូបរាងប្លែកពីដៃគូរបស់ខ្លួននិងមានបំពាក់នូវបច្ចេកវិទ្យាការពារកម្រិត IP65 ហើយនិងបន្ទះឈីប Snapdragon 7 Gen 4 ព្រមទាំងមានជាមួយនឹងរ៉េមទំហំ 8GB LPDDR5X RAM និងម៉េមូរីទំហំ 128GB និង 256GB UFS 3.1 storage។ សម្រាប់កាមេរ៉ានៅលើស្មាតហ្វូន Nothing នេះ មានសិនស័រ 50MP Sony Lytia 700c និងគ្រាប់ទីពីរមានទំហំ 50MP Periscope 3.5x ហើយនិងទីបី 8MP Ultrawide ផងដែរ។

ទៅលើផ្នែកខាងមុខវិញ ស្មាតហ្វូននេះ មានបំពាក់នូវអេក្រង់ថ្មីទំហំ 6.83 អ៊ីងរត់នៅលើល្បឿន 144Hz OLED panel គាំទ្រជាមួយនឹងពន្លឺ 5,000 nits peak brightness ហើយយនិងអាចបង្ហាញចេញបាន 1,260x2,800px resolution រួមជាមួយនិងកញ្ចក់ការពារ Corning Gorilla Glass 7i ថែមទៀតផង៕
