ស្វែងរកពួកយើង:

Nothing ទម្លាយចេញនូវកាមេរ៉ាដែលនឹងបំពាក់នៅលើ Phone (2a) មានការឌីស្សាញជាមួយ Glyph LED

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 03:30 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Nothing ត្រូវបានគេមើលឃើញថា បានបញ្ចេញនូវយុទ្ធនាការថ្មីមួយ នៅមុនការប្រកាសជាផ្លូវការនូវស្មាតហ្វូន Nothing Phone (2a) នៅថ្ងៃទី 5 ខែមីនាខាងមុខនេះ។ ស្មាតហ្វូនថ្មីនេះ គឺមានការផ្សព្វផ្សាយជាមួយនឹងពាក្យស្លោកថា “Fresh Eyes” ដែលក្រុមហ៊ុននេះមានគោលបំណងផ្តោតទៅលើភាពច្នៃប្រឌិតទៅលើបច្ចេកវិទ្យាសា្មតហ្វូន។ ពាក្យស្លោក “Fresh Eyes” របស់ក្រុមហ៊ុន Nothing គឺមានផ្តោតខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាភ្លោះ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ មានរូបភាព render របស់ស្មាតហ្វូន Nothing Phone (2a) ត្រូវបានគេទម្លាយអំពីការឌីស្សាញផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ បានបន្តទម្លាយនូវការឌីស្សាញជាផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានការតម្លើងមកជាមួយនូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកណ្តាល និងការប្រើប្រាស់នូវ Glyph light module នៅខាងលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ បន្ថែមពីនេះទៀតនោះ រូបភាពផ្សព្វផ្សាយថ្មីរបស់ស្មាតហ្វូននេះ ត្រូវបានទម្លាយចេញពី Roland Quandt ដែលមានការបង្ហាញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Nothing Phone (2a)។
Article image
បើនិយាយអំពីសមត្ថភាពរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Nothing ក៏បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 7200 Pro ជាមួយនឹងពិន្ទុ 741,999 នៅលើ AnTuTu។ ស្មាតហ្វូន Nothing Phone (2a) នេះ នឹងមានបច្ចេកវិទ្យា Smart Clean technology ដែលមានគោលដៅក្នុងការផ្តោតទៅលើសមត្ថភាពខ្លាំងក្លាបំផុតរបស់វា។ ក្រុមហ៊ុន Nothing បានអះអាងថា ស្មាតហ្វូនថ្មីនេះ គឺមានភាពខ្លាំងក្លាបំផុតទៅលើសមត្ថភាព៕
Article image
Nothing ទម្លាយចេញនូវកាមេរ៉ាដែលនឹងបំពាក់នៅលើ Phone (2a) មានការឌីស្សាញជាមួយ Glyph LED