ស្វែងរកពួកយើង:

Nothing លក់ស្មាតហ្វូនម៉ូដែលថ្មី CMF Phone 1 បាន 10 ម៉ឺនគ្រឿងត្រឹមរយះពេល 3 ម៉ោងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

15 កក្កដា 2024 09:05 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Nothing បានធ្វើការប្រកាសចេញស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីម៉ូដែល CMF Phone 1 កាលពីថ្ងៃច័ន្ធដើមសប្តាហ៍នេះ ហើយនិងបានចេញលក់នៅថ្ងៃទី 12 ម្សិលមិញនេះនៅទីផ្សារប្រទេសចិន។ បើតាមរបាយការណ៍ចេញលក់លើកដំបូងរបស់ CMF Phone 1 គឺក្រុមហ៊ុនលក់បានចំនួនដល់ 10 ម៉ឺនត្រឹមរយះពេល 3 ម៉ោងប៉ុណ្ណោះ។
តួរលេខនៃការលក់របស់ Nothing Phone 1 គឺបានប្រហែលគ្នានៃការចេញលក់ម៉ូដែល Nothing Phone 2a កាលពីអំឡុងខែមិថុនា ដែលប្រើរយះពេលលក់ដល់ 24 ម៉ោង ដែលនេះបានបង្ហាញថា ការលក់របស់ CMF Phone 1 គឺលក់ដាច់ជាងប្រមាណ 8 ដងធៀបនឹងម៉ូដែល Phone 2a។ Nothing CMF Phone 1 គឺជាស្មាតហ្វូនកម្រិតថវិកាដែលមានកររចនាឡើងយ៉ាងស្រស់ស្អាតទាក់ទាញ។ ស្មាតហ្វូនស៊េរីថ្មីមួយនៃមានផ្ទៃខាងក្រោយក្រាលដោយជ័រផ្លាស្ទីក ឬជាប្រភេទ Silicone polymer  (eco leather)។
ផ្នែកខាងមុខបានពាសដោយកញ្ចក់ដែលមានរន្ធទំលុះថ្ងាសមួយគ្រាប់ ដោយអេក្រង់ស្មាតហ្វូននេះមានទំហំ 6.67-inch AMOLED 120Hz Display មានកម្រិតពន្លឺខ្ពស់ដល់ 2000nits និងគាំទ្រកម្រិតបង្ហាញ Full-HD+ លើខ្នាត 20:9 ratio ជាមួយកម្រិតភាពច្បាស់ 395ppi និងគាំទ្រមុខងារ Always on display ថែមទៀតផង។ CMF Phone 1 ដំណើរការលើបន្ទះឈីប MediaTek Dimensity 7300 ខ្នាត 4nm ភ្ជាប់ដោយរ៉េមទំហំ 6GB និង 8GB ហើយនិងអង្គផ្ទុកទំហំ 128GB ដល់ 256GB។ ស្មាតហ្វូនមួយនេះដំណើរការដោយ Android 14 ចេញពីប្រអប់។
Article image
Nothing CMF Phone 1 មានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP (f/.1.8) និង 2MP (Depth sensor) ជាមួយនិងកាមេរ៉ាមុខទំហំ 16MP។ សម្រាប់ថ្មវិញ គឺមានទំហំ 5,000mAh  គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 33W Wired Fast Charging តាមរយះរន្ធ USB-C។ CMF Phone 1 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ $259 សម្រាប់ម៉ូដែលរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ជាមួយជម្រើសពណ៌ខ្មៅ ទឹកក្រូច និងបៃតង៕
Nothing លក់ស្មាតហ្វូនម៉ូដែលថ្មី CMF Phone 1 បាន 10 ម៉ឺនគ្រឿងត្រឹមរយះពេល 3 ម៉ោងប៉ុណ្ណោះ