ស្វែងរកពួកយើង:

Nova 14 Ultra អាចនឹងបំពាក់បន្ទះឈីប Kirin 5G ដែលប្រើប្រាស់នៅលើ Huawei Mate 70 Pro

ដោយ

Koun Jab Luffy

11 មករា 2025 10:09 ព្រឹក

អាន 2 នាទី

Article image
ការបែកធ្លាយមួយបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 14 Ultra អាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបជំនាន់ថ្មី Kirin។ ស្មាតហ្វូនម៉ូដែលជំនាន់ថ្មីត្រកូល Nova នេះ អាចនឹងមាន 3 ម៉ូដែល រួមមានដូចជា ម៉ូដែល Standard, Pro និង ម៉ូដែល Ultra។ យោងតាមអ្នកទម្លាយ FixedFocus បានបញ្ជាក់ថា ស្មាតហ្វូន High-End នៅក្នុងត្រកូលស្មាតហ្វូន Huawei Nova 14 series នេះ នឹងធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លា។ ស្មាតហ្វូននេះ នឹងមានសមត្ថភាពដ៏ខ្លាំងក្លាបំផុត។
បើតាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 14 Ultra នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 5G របស់ស្មាតហ្វូន Mate 70 Pro។ នៅក្នុងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9 Series ជំនួសអោយបន្ទះឈីប Mid-Range 8 Series នៅលើស្មាតហ្វូន Nova របស់ខ្លួននាពេលកន្លងមក។ សូមជំរាបថា ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវបន្ទះឈីប Kirin 8000 series នៅលើស្មាតហ្វូន Nova ជាច្រើនម៉ូដែល។
Article image
សម្រាប់ស្មាតហ្វូន Standard និង Pro versions នេះ គឺដំណើរការនូវ Kirin 8000 5G។បើមើលទៅលើស្មាតហ្វូន Nova Flip បត់បានថ្នាក់កណ្តាលគឺប្រើប្រាស់នូវបន្ទះឈីបដូចគ្នា។ បើមើលទៅលើស្មាតហ្វូន Nova Ultra នេះ ក្រមហ៊ុននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9 series ហើយសម្រាប់ស្មាតហ្វូន Nova 12 Ultra គឺមានបន្ទះឈីប Kirin 9000SL។
បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ ក៏បង្ហាញនូវបន្ទះឈីប Kirin 9020 5G ដែលបង្ហាញខ្លួននៅលើស្មាតហ្វូន Flagship Mate 70 Pro ផងដែរ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប SoC នេះនៅលើស្មាតហ្វូន Nova 14 Ultra ផងដែរ។ យើងអាចនឹងទទួលបាននូវព័ត៌មានលម្អិតជាច្រើនទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូន Huawei Nova 14 Series នេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS software system ជាមួយនឹងការអាប់ដេតមុខងារ AI ជាច្រើនថែមទៀតផង។
Article image
ក្រុមហ៊ុន Huawei ក៏ធ្លាប់ធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងលក្ខណៈសម្បត្តិនៃស្មាតហ្វូន ENjoy 70X ផងដែរ។ ក្រោយមក ក្រុមហ៊ុននេះ ក៏បញ្ចេញនូវស្មាតហ្វូន Pura 80 ដែលមានលក្ខណៈពិសេសជាច្រើនសម្រាប់អ្នកគាំទ្ររបស់ខ្លួន។ ដូចនេះ ស្មាតហ្វូន Nova ជំនាន់ថ្មីនេះ នឹងកាន់តែអស្ចារ្យបន្ថែមទៀត៕
Nova 14 Ultra អាចនឹងបំពាក់បន្ទះឈីប Kirin 5G ដែលប្រើប្រាស់នៅលើ Huawei Mate 70 Pro