
ក្រុមហ៊ុន Nubia ទើបតែប្រកាសអំពីការចូលទៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បាន ជាមួយនឹងវត្តមាននៃស្មាតហ្វូន Nubia Flip 5G។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា នឹងមានការបង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC 2024 នេះនៅក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះហើយ។ បើមើលទៅលើការបង្ហោះតាមរយៈគណនី Weibo របស់ខ្លួននោះបានបង្ហា ថា ក្រុមហ៊ុននេះ គឺទើបតែប្រកាសចេញនូវស្មាតហ្វូននេះផងដែរ។
រូបភាព នៅលើ Poster ថ្មីដែលបង្ហោះនេះ គឺមានការទម្លាយអំពីមុខងារជាច្រើនរបស់ស្មាតហ្វូននេះ ការឌីស្សាញរូបរាងជាមួយនឹងអេក្រង់មូលនៅផ្នែកខាងក្រោយផងដែរ។ ការឌីស្សាញនេះ គឺមានភាពស្រដៀងគ្នាទៅនឹងវត្តមាននៃស្មាតហ្វូន ZTE Libero Flip ហើយស្មាតហ្វូន Nubia Flip 5G នេះ អាចនឹងក្លាយជា rebranded version សម្រាប់ទីផ្សារសកល។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Libero Flip នេះ គឺមានអេក្រង់ខាងក្នងទំហំ 6.9-អ៊ីង foldable OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងមានអេក្រង់ខាងក្រៅទំហំ 1.43-អ៊ីង cover display គាំទ្រការបង្ហាញចេញជាមួយនឹងទំហំ 466x466px។
ស្មាតហ្វូនអេក្រង់បត់ាបថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 1 រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Android 13 OS ជាមួយនឹង ZTE UI ។ ស្មាតហ្វូន Nubia Flip 5G ក៏អាចនឹងតម្លើងស្រាប់មកជាមួយនឹង Android 14 ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងមានកាមេរ៉ា 50MP primary sensor, 2MP depth sensor និងកាមេរ៉ាខាងមុខទំហំ 16MP។
និយាពីការប្រើប្រាស់វិញ ស្មាតហ្វូននេះ ត្រូវគេព្យាករណ៌ថា អាចនឹងមានថាមពលថ្មទំហំ 4,310mAh និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 33W fast charging។ បន្ថែមពីនេះ បើមើលទៅលើស្មាតហ្វូន Nubia Flip 5G នេះមានវត្តមាននៅលើវេបសាយជាច្រើនដូចជា 3C និង IMEI database ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W charging ។ សម្រាប់ព័ត៌មានលម្អិតនៃលក្ខណៈសម្បត្តិ និងការប្រកាសជាសកលរបស់ស្មាតហ្វូន Nubia Flip 5G នឹងទម្លាយនៅក្នុងព្រឹត្តិការណ៍ MWC 2024 ខាងមុខនេះ៕
