ស្វែងរកពួកយើង:

Nubia បញ្ជាក់ថា Red Magic 9S Pro នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 leading version chip ល្បឿន 3.4GHz

ដោយ

Koun Jab Luffy

26 មិថុនា 2024 11:21 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីឆ្នាំទៅមិញ អំឡុងខែកក្តដា ក្រុមហ៊ុន Nubia  បានធ្វើការប្រកាសចេញ Gaming Phone ម៉ូដែល Red Magic 8S Pro ដែលជាស្មាតហ្វូនដំបូងគេក្នុងលោកបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 Leading Vision Chipset។ ហើយនៅថ្ងៃនេះដែរ Nubia ក៏បានបញ្ជាក់ថា សម្រាប់កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី Red Magic 9S Pro ដែលនឹងមកដល់នៅថ្ងៃទី 03 ខែ កក្តដា ឆ្នាំនេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 Leading Vision Chipset។
កាលពីជំនាន់បន្ទះឈីប Snapdragon 8 Gen 2 Leading Vision គឺត្រូវបានក្រុមហ៊ុនធ្វើការ Custom ថ្មីដោយបានបង្កើនល្បឿន Over-clock ខ្លាំងជាងបន្ទះឈីបស្តង់ដារ។ ហើយបន្ទះឈីប Snapdragon ដែល Custom ថ្មីដែលចេញក្នុងឆ្នាំ 2022 គឺឃើញមានប្រើផងដែរនៅលើកំពូលស្មាតហ្វូន Samsung Galaxy S23, S23+ និង S23 Ultra ប៉ុន្តែ Samsung បានប្តូរឈ្មោះទៅជា Snapdragon 8 Gen 2 For Galaxy ជំនួសពាក្យ Leading Vision។
ចំនែកបន្ទះឈីប Snapdragon 8 Gen 3 For Galaxy ជំនាន់ថ្មីដែលប្រើនៅលើកំពូលស្មាតហ្វូន Galaxy S24 Series ដែលចេញកាលពីដើមឆ្នាំនេះ គឺធ្វើការ Custom ល្បឿន Over-clock ឡើងដល់ 3.39GHz (3.4GHz)។ បច្ចុប្បន្នស្មាតហ្វូនកំពូលមួយចំនួនដែលមានដូចជា  OnePlus 12, iQOO 12, Find X8 Ultra និងម៉ូដែលមួយចំនួនទៀត គឺប្រើបន្ទះឈីប Snapdragon 8 Gen 3 ស្តង់ដារដែលមានល្បឿន Over-clock 3.3GHz។
ដោយឡែកសម្រាប់កំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី Red Magic 9S Pro ដែលនឹងមកដល់នាពេលខាងមុខ នឹងក្លាយជាទូរសព្ទតែមួយគត់ដែលបំពាក់បន្ទះឈីប Snapdragon 8 Gen 3 Leading Vision ដែលមានល្បឿន Overclocked 3.4GHz។ បន្ថែមពីនេះ Red Magic 9S Pro ក៏នឹងមានភ្ជាប់មកជាមួយអង្គ GPU ដែលមានល្បឿន Boost 1GHz រួមនឹងរ៉េមប្រភេទ LPDRR5x និងអង្គផ្ទុកទិន្នន័យ UFS4.0 ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Red Magic 9S Pro ក្រុមហ៊ុនមិនទាន់បង្ហាញបង្ហើបឲ្យដឹងនៅឡើយទេ ដូចនេះ គឺមានតែរងចាំអ៊ុតទាំងអស់គ្នាបន្ថែមទៀតនៅថ្ងៃទី 03 ខែកក្តដា ខាងមុខនេះ៕
Nubia បញ្ជាក់ថា Red Magic 9S Pro នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 leading version chip ល្បឿន 3.4GHz