ស្វែងរកពួកយើង:

Nubia Flip 3 ចេញផ្លូវការណ៍ហើយមានអេក្រង់ខាងក្រៅទំហំ 4 អ៊ីង និងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 7400X

ដោយ

Koun Jab Luffy

05 ធ្នូ 2025 02:31 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Nubia បានធ្វើការប្រកាសចេញផ្លូវការណ៍ស្មាតហ្វូនបត់ Flip ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Flip 3 នៅក្នុងប្រទេសជប៉ុន ប៉ុន្តែ សម្រាប់ការចេញលក់ គឺនឹងពន្យាពេលដល់ពាក់កណ្តាលខែមករា ឆ្នាំ 2026។ មិនត្រឹមតែបង្ហាញម៉ូដែល Flip 3 ជំនាន់ថ្មីនោះទេ Nubia ក៏បានបង្ហាញស្មាតហ្វូនអេក្រង់បត់ថ្មីមួយទៀតជាប្រភេទ book-style ឬ Fold ដំបូងរបស់ខ្លួនផងដែរ។
Nubia Flip3 ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7400X ដែលមានភ្ជាប់មកជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 256GB។ ស្មាតហ្វូនបត់ Flip ជំនាន់ថ្មីនេះ មានបំពាក់មកជាមួយអេក្រង់បត់ខាងក្នុងទំហំ 6.9 អ៊ីញ នៅពេលពន្លា គាំទ្រកម្រិតបង្ហាញ Full-HD+ ជាមួយល្បឿន refresh rate 120Hz និងមានអេក្រង់ខាងក្រោយ ឌីស្សាញឡើងថ្មីជាមួយទំហំធំពេញដល់ 4 អ៊ីញ ជាប្រភេទអេក្រង់ AMOLED Display។ Nubia Flip 3 មានកម្រាស់ 7.5mm នៅពេលមិនបត់ និងមានទំងន់ 187 ក្រាម។ ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីនេះ មានជម្រើសពណ៌ខ្មៅ និងពណ៌ស។
Nubia Flip 3 បានដំឡើងមកជាមួយលែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់អណ្តែតនៅលើអេក្រង់ខាងក្រោយ ដែលមានលែនមេទំហំធំដល់ 50MP និងលែន Ultrawide ទំហំ 12MP។ ចំនែកនៅលើអេក្រង់បត់ខាងក្នុងមានលែនកាមេរ៉ាទំលុះថ្ងាសមួយគ្រាប់សម្រាប់ថតរូប-វីដេអូសែលហ្វីដែលមានទំហំ 32MP។
Article image
ស្មាតហ្វូនបត់ Clamshell ជំនាន់ថ្មីនេះ មានភ្ជាប់មកជាមួយថ្មដែលមានទំហំ 4,610mAh។ Nubia Flip 3 ក៏មានប្រព័ន្ធសែនស័រស្កែនម្រាមដៃដោះសោរសុវត្ថិភាពនៅលើស៊ុមខាងស្តាំ, អាវក្រោះការពារទឹកកម្រិត IP54, បច្ចេកវិទ្យា Bluetooth 6.0, NFC និងបានដំឡើងមកជាមួយប្រតិបត្តិការ Android 15 ចេញពីប្រអប់ស្រាប់តែម្តង។ យ៉ាងណាមិញ សម្រាប់តម្លៃរបស់ Nubia Flip 3 ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕