
nubia Flip គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2024 ដែលម៉ូដែលនេះបានក្លាយជាស្មាតហ្វូនអេក្រង់បត់បាន ដែលមានតម្លៃធូរថ្លៃជាងគេបំផុតដែលមានលក់នៅលើ ទីផ្សារសាកល។ នៅថ្ងៃនេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន ហើយជាមួយតម្លៃ CNY2,999 យ៉ន់ ដែលប្រហែលជា $415។
nubia Flip ត្រូវបានក្រុមហ៊ុនឌីស្សាញចេញមកពិតជាប្លែក ដែលបានយកលំនាំតាម ZTE Libero Flip ដែលបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសជប៉ុន ហើយនិងមានតម្លៃ JPY 63,000 ($420)។ ស្មាតហ្វូនអេក្រង់បត់បាននេះ ដំណើរការនៅលើ បន្ទះឈីប Snapdragon 7 Gen 1 នឹងមានកាមេរ៉ាគោលទំហំ 50MP។ ស្មាតហ្វូននេះបំពាក់ អេក្រង់បត់ទំហំ 6.9 អ៊ីង ” OLED foldable screen ហើយនិងដាក់លក់នៅជប៉ុនទំហំ 6GB/128GB ខណៈដែលលក់នៅចិនមានទំហំ 8GB+256GB។

ចំពោះអេក្រង់ខាងក្រៅដែលមានរាងមូលនេះ គឺមានទំហំ 1.43 អ៊ីង មានសមត្ថភាពអាចធ្វើជាអេក្រង់បង្ហាញកាមេរ៉ា camera viewfinder សម្រាប់ការខល និងចាក់ចំរៀង ហើយនិងបង្ហាញព័ត៌មានមួយចំនួនទៀតដូចជាអាកាសធាតុជាដើម។ ក្រុមហ៊ុន នេះបានបញ្ជាក់ថា កន្លឺះភ្ជាប់ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺអាចបត់បានដល់ទៅ 200,000 ដង ឯណោះ។ ស្មាត ហ្វូនអេក្រង់បត់បាននេះ គឺមានថ្មទំហំ 4,310mAh គាំទ្រនូវកម្លាំងសាក 33W wired charging។ ស្មាតហ្វូននេះមានជម្រើស ពណ៌ Black, Gold និង Pink។ សម្រាប់ទំហំ 12GB/256GB មានតម្លៃ CNY3,299 ($455) និងទំហំ 12GB/512GB មាន តម្លៃ CNY3,699 ($510)។

