ស្វែងរកពួកយើង:

Nubia Focus Pro 5G ដែលជាស្មាតហ្វូនផ្តោតទៅលើអ្នកចូលចិត្តថតរូប បង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌូនេស៊ី

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2024 08:35 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនរបស់ចិន Nubia បានប្រកាសចេញនូវស្មាតហ្វូន  Focus Pro 5G របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងការប្រកាសជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ MWC 2024 នេះ បានបង្ហាញអោយដឹងថា ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការឌីស្សាញ និងអេក្រង់
ស្មាតហ្វូន Focus Pro 5G នេះមានការឌីស្សាញរូបរាងប្លែកពីគេជាមួយនឹងប៊ូតុង  sliding shortcut button ដែលអាចចូលបានលឿនទៅកាន់មុខងារជាច្រើនដូចជា កាមេរ៉ា sound mode ការថតសំឡេង និង flashlight ។ សម្រាប់កាមេរ៉ានេះ គឺផ្តោតទៅលើការថតរូបភាពបានយ៉ាងអស្ចារ្យ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ  6.72-អ៊ីង FHD+ display រត់បានជាមួយនឹងកម្រិតល្បឿន 120Hz refresh rate ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដោយរលូន និងអេក្រង់កម្រិត  92% screen-to-body ratio ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ នៅក្នុង  interactive live island អាចចូលបានលឿនទៅកាន់ notifications និង real-time updates ថែមទៀតផង។
Article image
កាមេរ៉ាថតរូបភាពដ៏អស្ចារ្យ
ស្មាតហ្វូនជំនាន់ថ្មី Focus Pro 5G នេះមានកាមេរ៉ាគោលទំហំ 108MP AI main ជាមួយនឹង Optical Image Stabilization (OIS) និង  Electronic Image Stabilization (EIS) ដើម្បីជួយថតរូបភាពបានច្បាស់នៅកន្លែងដែលមានពន្លឺទាប។ ជាមួយនឹង 5 focal lengths ចាប់ពី 18mm ទៅដល់ 72mm នោះ អ្នកប្រើប្រាស់អាចថតរូបភាពបានច្បាស់ចាប់តាំងពី landscapes ទៅ close-ups បានយ៉ាងល្អ។ សម្រាប់ការថតវីដេអូនោះ ស្មាតហ្វូននេះ ទ្រទ្រង់នូវ 4K recording ដែលអនុញ្ញាតអោយស្មាតហ្វូននេះថតវីដេអូកម្រិតគុណភាពខ្ពស់។ សម្រាប់ RAW Super Night Mode អាចថតរូបភាពច្បាស់នៅកន្លែងដែលមានពន្លឺទាប និងកាមេរ៉ា  32MP selfie អាចថតរូបភាពបានច្បាស់នៅក្នុង portraits ថែមទៀត។
Article image
កម្លាំងម៉ាស៊ីន និងម៉េមូរី
ខណៈពេលដែលបន្ទះឈីប និងព័ត៌មានលម្អិតនៃថាមពលថ្ម មិនទាន់បានទម្លាយនៅឡើយទេ ស្មាតហ្វូន Focus Pro 5G នេះ មានបន្ទះឈីប 2.2GHz 5G ។ស្មាតហ្វូននេះមានរ៉េមទំហំ 20GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB internal storage ដែលមានទំហំគ្រប់គ្រាន់សម្រាប់ទុក apps រូបភាព និងវីដេអូ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
តម្លៃផ្លូវការ និងកាលបរិច្ឆេទនៃការលក់ទៅលើស្មាតហ្វូន Nubia Focus Pro 5G នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់ទម្លាយនៅឡើយទេ៕