
នៅថ្ងៃនេះ ក្រុមហ៊ុន Nubia បានប្រកាសចេញពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Z60S Pro និង Z60 Ultra Leading Edition នៅក្នុងប្រទេសចិននាថ្ងៃទី 23 ខែកក្កដាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ គឺនឹងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធផ្កាយរណប two-way satellite connectivity ហើយនិងមានការផ្តល់ជូននូវ real-time two-way satellite calling ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ Wi-Fi Alliance កាលពីថ្ងៃទី 19 មិថុនាកន្លងទៅនេះរួចហើយ ដោយថែមទាំងមានការបញ្ជាក់ថា នឹងមានការទ្រទ្រង់នូវប្រព័ន្ធ satellite connectivity ទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា ក៏នឹងរត់នៅលើ Android 14 ផងដែរ។
ខណៈដែលនៅមិនទាន់មានការទម្លាយព័ត៌មានច្រើនទាក់ទងជាមួយស្មាតហ្វូន Nubia Z60S Pro នោះ នៅពេលនេះ យើងនាំក្រឡេកមើលទៅលើស្មាតហ្វូនជំនាន់មុនបន្តិចសិន។ ស្មាតហ្វូន Nubia Z50S Pro ដែលចេញកាលពីមុននេះ គឺមានតម្លៃ 3,699 យ៉ន់ដែលប្រហែលជា $500 ដុល្លារប៉ុណ្ណោះ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 ហើយនិងមានជម្រើសទំហំ12GB/256GB, 12GB/1TB និង 16GB/1TB។
ស្មាតហ្វូន Nubia Z50S Pro មានអេក្រង់ទំហំ 6.8 អ៊ីង បង្ហាញចេញបានទំហំ 1260x2800 គាំទ្រដោយកញ្ចក់ AMOLED display និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់ សម្រាប់កាមេរ៉ាមុខ។ អេក្រង់នេះ មានគែមស្តើង និងមានល្បឿន 120Hz refresh rate ហើយនិងមានពន្លឺ peak brightness of 1200 nits។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP 35mm គាំទ្រដោយសិនស័រ 1/1.49 អ៊ីង និងមានមុខងារ OIS។ ចំពោះគ្រាប់ទីពីរមានទំហំ 8MP 80mm គាំទ្រដោយសិនស័រ 1/4.4 អ៊ីង telephoto មានមុខងារ OIS ដូចគ្នា។ ក្រឡេកមកកាមេរ៉ាទីបីមានទំហំ 50MP 13mm គាំទ្រដោយសិនស័រ 1/2.88″ ultrawide មិនមានមុខងារ OIS នោះទេ។ ស្មាតហ្វូននេះរត់នលើស្បែកមុខកម្មវិធី MyOS ហើយនិងផ្អែកលើ Android 13។

ទាក់ទងនឹងការប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មី Nubia Z60S Pro ក្រុមហ៊ុននេះ ក៏នឹងមានបញ្ចេញនូវស្មាតហ្វូនម៉ូដែលពិសេសមួយទៀតដែលមានឈ្មោះថា Nubia Z60 Ultra Leading Edition ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP68 ការពារទឹកនិងធូលី ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 gen 3ថែមទៀតផង។ ជាមួយគ្នានេះ នៅលើកាមេរ៉ាមុខនៃស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ជំនាន់ទី 6 របស់ក្រុមហ៊ុននេះផងដែរ។ គួរបញ្ជាក់ថា នៅលើ Poster ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 6000mAh ទៀតផង។
