ស្វែងរកពួកយើង:

Nubia Z70 Ultra បំពាក់នូវបន្ទះឈីប Snapdragon 8 Elite, ប៊ូតុង Camera និងប្រព័ន្ធប្រតិបត្តិការ Nebula AIOS

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2024 12:20 ថ្ងៃត្រង់

អាន 4 នាទី

Article image
ដូចអ្វីដែលបានគ្រោងទុកនោះ ក្រុមហ៊ុន Nubia បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនប្រណិត ultra-flagship  2024 របស់ខ្លួនម៉ូដែល Nubia Z70 Ultra នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូននេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនឹងមានការឌីស្សាញយ៉ាងស្រស់ស្អាត រួមទាំងការពង្រឹងទៅលើកាមេរ៉ាខាងក្រោមអេក្រង់ និងបច្ចេកវិទ្យា AI ដាក់បញ្ចូលនៅក្នុងប្រព័ន្ធប្រតិបត្តិការ Nebula AIOS ថែមទៀតផង។ ស្មាតហ្វូន Z70 Ultra នេះនឹងមានសមត្ថភាពកាន់តែខ្លាំងក្លា និងភាពច្នៃប្រឌិតខ្ពស់បំផុត។
អេក្រង់ និងការឌីស្សាញ
ស្មាតហ្វូន Nubia Z70 Ultra មានអេក្រង់ទំហំ 6.85-អ៊ីង AMOLED true full-screen display ហើយវាមិនមានរន្ធប្រហោងនៅក្រោមអេក្រង់នោះទេ ដោយសារនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាខាងមុខក្រោមអេក្រង់។ ស្មាតហ្វូននេះ មានគែមពណ៌ខ្មៅស្តើងមែនទែនកម្រាស់ត្រឹមតែ 1.25mm ហើយវាក៏មានកម្រិតអេក្រង់ 95.3% screen-to-body ratio ដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុត។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានការទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K និង FIAA compression routing ក្នុងការពង្រឹងទៅលើភាពច្បាស់ក្នុងការប្រើប្រាស់។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺត្រូវបានក្រុមហ៊ុន Nubia បានប្រើប្រាសនូវ “Starry Dome Soft Sand” ដែលពិតជាងាយស្រួលក្នុងការប៉ះបញ្ជានៅក្នុងដៃ។ ស្មាតហ្វូននេះមានកម្រាស់ 8.6mm និងទម្ងន់ 228g ហើយវាមានពណ៌ Black Seal, Amber ហើយវាក៏មាន Starry Sky Collector’s Edition ដែលមានសមត្ថភាពសម្រាប់ 2- way satellite communication ថែមទៀតផង។
Article image
កម្លាំងម៉ាស៊ីន និងថាមពលថ្ម
បើមើលទៅលើកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូនជំនាន់ថ្មី Z70 Ultra នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលជាឈីបចំនាន់ចុងក្រោយបំផុតជាមួយនឹង LPDDR5X RAMនិង UFS 4.0 storage ដែលបង្កើនល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះក៏បំពាក់នូវ AI Frame Perception 2.0 ដែលពង្រឹងទៅលើ system ដល់ទៅ 25% និងបង្កើនល្បឿន App Lauch ដល់ទៅ 50% ។
ស្មាតហ្វូនជំនាន់ថ្មី Z70 Ultra គឺមានថាមពលថ្មទំហំ 6,150mAh second-generation silicon-carbon anode battery ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging, 50W wireless charging និង 10W reverse charging។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺទ្រទ្រង់នូវ IP68/IP69, X-axis linear motor និង dual speakers ក្នុងការផ្តល់នូវសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។
សមត្ថភាពកាមេរ៉ា
ការថតរូបភាពគឺជាមុខងារសំខាន់ ហើយក្រុមហ៊ុន Nubia គឺផ្តោតទៅលើការប្រើប្រាស់នូវ 35mm human-eye bionic dynamic lens ។ កាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP Sony IMX906  ជាមួយនឹងOIS និង variable aperture f/1.59–f/4.0 និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide macro lens ជាមួយនឹង autofocus ខណៈដែលគ្រាប់ទីបីមានទំហំ 64MP periscope telephoto lens ជាមួយនឹង OIS។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះក៏មានបំពាក់នូវប៊ូតុង SLR-level mechanical shutter button ដែលផ្តោតទៅលើការថតរូបភាពកាន់តែអស្ចារ្យបំផុត។
មុខងារ AI ដ៏សម្បូរបែប
ស្មាតហ្វូន Nubia Z70 Ultra នេះគឺជាម៉ូឌែលដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Nebula AIOS ជាមួយនឹងបច្ចេកវិទ្យា AI ជាច្រើនទៀត។ បន្ថែមពីនេះ វាក៏មាន AI Tools ជាច្រើនដូចជា “time capsule” smart assistants, screen-off chat និង AI translation ផងដែរ។ ក្រុមហ៊ុន Nubiaក៏សហការជាមួយនឹងក្រុមហ៊ុន China Telecom ដែលមានការបញ្ចូលនូវ large model matrix ដែលទ្រទ្រង់នូវ natural language, voice និង image recognition ។ សម្រាប់មុខងារកម្រិតខ្ពស់ជាច្រើននៅលើស្មាតហ្វូននេះ មានដូចជា multi-language conference translation, document assistance និង AI-enhanced photography ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Nubia Z70 Ultra នេះមានតម្លៃ 4,599 យ៉ន់ (~$635) ហើយស្មាតហ្វូននេះក៏ចាប់ផ្តើមធ្វើការ pre-order ខណៈការលក់ជាផ្លូវការគឺចាប់ផ្តើមពីថ្ងៃទី 25 ខែវិច្ឆិកានេះ។ខាងក្រោមនេះគឺជាតម្លៃរបស់ស្មាតហ្វូននេះ៖
•12GB + 256GB: 4,599 យ៉ន់ (~$635)
•16GB + 512GB: 4,999 យ៉ន់ (~$690)
•16GB + 512GB Starry Sky Collector’s Edition: 5,499 យ៉ន់ (~$759)
•16GB + 1TB: 5,599 យ៉ន់ (~$773)
•16GB + 1TB Starry Sky Collector’s Edition: 5,999 យ៉ន់ (~$828)
•24GB + 1TB: 6,299 យ៉ន់ (~$869)
ស្មាតហ្វូននេះនឹងប្រកាសជាផ្លូវការនៅក្នុងទីផ្សារសកលនៅថ្ងៃទី 26 ខែវិច្ឆិកានេះហើយ ៕
Nubia Z70 Ultra បំពាក់នូវបន្ទះឈីប Snapdragon 8 Elite, ប៊ូតុង Camera និងប្រព័ន្ធប្រតិបត្តិការ Nebula AIOS