
ក្រុមហ៊ុន Nubia បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី Z80 Ultra សម្រាប់ទីផ្សារសកលហើយ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនបន្ទាប់ពីការប្រកាសចេញនៅក្នុងប្រទេសចិនកាលពីខែមុនរួចមក។ ទាក់ទងនឹងការ Pre-Order ទៅលើស្មាតហ្វូននេះមុន អ្នលដែកបានទិញមុនថ្ងៃទី 18 ខែវិច្ឆិកាខាងមុននេះ គឺមានការបន្ថែមនូវឆ្នាំងសាក និងសម្បកការពារទូរស័ព្ទ។ សម្រាប់ Global Version របស់ស្មាតហ្វូននេះ អាចរកទិញបាននៅក្នុងការផ្តល់ជូនតម្លៃយ៉ាងពិសេសរហូតដល់ថ្ងៃទី 2 ខែធ្នូខាងមុខនេះហើយ។
ស្មាតហ្វូន Nubia Z80 Ultra នេះ មានអេក្រង់ទំហំ 6.85 អ៊ីង AMOLED ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ជំនាន់ទី 8 របស់ក្រុមហ៊ុន Nubia។ ស្មាតហ្វូនថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ពេញលេញដោយមិនមាន notch ឬ punch-hole នោះទេ។

សម្រាប់កម្រិតនៃការបង្ហាញចេញនៅអេក្រង់គឺ 1.5K resolution និងមានកម្រិតពន្លឺ 2000 nits brightness រួមនិងល្បឿន 144 Hz refresh rate។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានការប្រើប្រាស់នូវ AI EyeCare ដែលអាចកែប្រែទៅលើពន្លឺ និងពណ៌ល្អបំផុតសក្តិសមទៅនឹងភ្នែករបស់អ្នកទៀតផង។

ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានឡែនទំហំ 35mm និងឡែន ultra-wide macro lens មាន 18mm ហើយនៅលើឡែននេះ ក៏មាន Light & Shadow Master 990 sensor, adjustable aperture និង optical image stabilization ក៏ផ្តល់នូវភាពច្បាស់ទៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូន Z80 Ultra ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 អមជាមួយនឹងរ៉េម LPDDR5X ហើយនិងអង្គចងចាំ UFS 4.1 ជាមួយ RedMagic Gaming Engine ដែលផ្តល់នូវភាពរលូនបំផុតក្នុងការលេងហ្គេមផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 7200 mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 80W wireless fast charging ជាមួយនឹងការប្រើប្រាស់នូវឆ្នាំងសាក Nubia charger។ ស្មាតហ្វូននេះ ក៏មានបំពាក់នូវ liquid-metal construction, 3D Cryo-Steel VC cooling system និង Retro Kit 2.0 ។ ស្មាតហ្វូន Z80 Ultra នេះដំណើរការនូវ MyOS ជាមួយនឹង Gemini AI ជាមួយនឹងការទ្រទ្រង់នូវ Tools ជាច្រើនដូចជា Circle to Search, Gemini Voice Assistant និង AI Photo Editing។

សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះមានដូចជា IP68/IP69 សម្រាប់ការពារទឹក និងធូលី DTS Duo Box stereo speakers, magnetic NFC case និង dual-stage physical button សម្រាប់គ្រប់គ្រងទៅលើកាមេរ៉ា និងការលេងហ្គេមផងដែរ។ ស្មាតហ្វូន Nubia Z80 Ultra ចាប់ផ្តើមលក់សម្រាប់ទីផ្សារសកលហើយ។ ខាងក្រោមនេះ គឺជាតម្លៃជាសកលរបស់ស្មាតហ្វូន Nubia Z80 Ultra គឺទំហំ 12GB+256GB តម្លៃ $649, 16GB+512GB មានតម្លៃ $799, 16GB+512GB (Starry Night) មានតម្លៃ $829 និង 16GB+1TB មានតម្លៃ $899។
