ស្វែងរកពួកយើង:

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ

Koun Jab Luffy

12 មករា 2026 02:41 រសៀល

អាន 3 នាទី

Article image
iCaur ឬ iCar (នៅទីផ្សារមួយចំនួន)ជាម៉ាកយីហោរថយន្តស្ថិតក្រោមដំបូលរបស់ក្រុមហ៊ុន Chery។ ហើយថ្មីៗនេះ iCaur បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការណ៍នូវរថយន្ត off-road SUV ប្រភេទ EREV 5-កៅអីស៊េរីថ្មីម៉ូដែល V27 ដែលបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រប្រទេសចិន។
រថយន្ត off-road SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនជាផ្លូវការណ៍កាលពីខែធ្នូ ឆ្នាំ 2026 កន្លងទៅ ហើយក៏ជាម៉ូដែល EREV ដំបូងនៃម៉ាក iCaur ផងដែរ។ iCaur V27 ត្រូវបានរំពឹងទុកថា នឹងចេញលក់ផ្លូវការណ៍ក្នុងត្រីមាសដំបូងនៃឆ្នាំ 2026 នេះដោយមានជម្រើសប្រើប៉ុងមួយ RWD និងប៉ុងពីរ AWD។
iCaur V27 មានជម្រើសចំនួន 5 ពណ៌មានដូចជា ទឹកប្រាក់ លឿង ទឹកមាសស្រាល ខ្មៅ និងខៀវ។ឡាន off-road SUV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងបែបប្រអប់ដែលភាសាឌីស្សាញហៅថា “Boxy body design” ជាមួយចង្កៀងខាងមុខរចនាបែបរង្វង់មូល និងទ្វារទីប្រាំខាងក្រោយបើកចំហៀងជាមួយកង់សាគួនៅជាប់ជាមួយ។ iCaur V27 មានប្រវែងតួរខ្លួន 4,909/ ទទឹង 1,976mm/ កំពស់ 1,855mm (1,894mm) ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,910mm ដែលធ្វើឲ្យ V27 ក្លាយជាម៉ូដែលរថយន្តទំហំធំដំបូងគេក្នុងត្រកូលនៃម៉ាក iCaur។
Article image
សម្រាប់ប្រព័ន្ធបើកបរ range-extender system របស់ iCaur V27 ត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ដែលអាចផលិតកម្លាំងបាន 141 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 34.317kWh និង 20.638kWh។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកម្លាំង 248 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរអាចផលិតកម្លាំងសរុបបានដល់ 449 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចេញពេលខ្ទង់ 5.5 វិនាទី។
បើយោងទៅលើការបញ្ជាក់ពីការធ្វើតេស្តចម្ងាយបើកបរពី CLTC បានបង្ហាញថា iCaur V27 (AWD) អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ យ៉ាងណាមិញសម្រាប់ទំហំថ្ម និងរយះចម្ងាយបើកបរសម្រាប់ម៉ូដែល iCaur V27 (RWD) មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។
Article image
ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ iCaur V27 Series គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា Falcon 700 ADAS ពី Chery គាំទ្រដំណើរការដោយបន្ទះឈីប Journey J6P ពី Horizon Robotics មានសមត្ថភាពឆ្លាតវៃកម្រិត 560 TOPS ភ្ជាប់ដំណើរការដោយសែនស័រ 27 គ្រាប់។ ចូលមកផ្នែកកាប៊ីនរបស់ iCaur V27 មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.4-inch គាំទ្រកម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយបន្ទះឈីបQualcomm Snapdragon 8295P។
Article image
អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូត, រន្ធម៉ាស៊ីនត្រជាក់ឌីស្សាញបែបបញ្ឈរស្ថិតនៅសងខាងនៃតាបឡូ, មានប៉ូតុងចុចបញ្ជាប្រភេទ Physical Button ស្ថិតនៅខាងក្រោមអេក្រង់កម្សាន្ត, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក, ដំបូលបើក កៅអីជួរមុខជាប្រភេទកៅអីអេឡិចត្រូនិចមានភ្ជាប់នូវមុខងារក្តៅ និងត្រជាក់ជាដើម៕
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ