ស្វែងរកពួកយើង:

OnePlus ធានាថាថាមពលថ្មនៅលើស្មាតហ្វូនរបស់ខ្លួនរក្សានៅ 80% ដដែលបើទោះជាប្រើប្រាស់រយៈពេល 4 ឆ្នាំក៏ដោយ

ដោយ

Koun Jab Luffy

22 មិថុនា 2024 04:30 ល្ងាច

អាន 2 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ OnePlus បានចេញមកបញ្ជាក់ថា ខ្លូនបាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលថ្មរបស់ស្មាតហ្វូនរបស់ខ្លួន ដែលមានឈ្មោះថា Glacier Battery។ នៅថ្ងៃនេះ ក្រុមហ៊ុនេះបានចេញមកបញ្ជាក់សារជាថ្មីទៀតហើយទាក់ទងទៅនឹងការអភិវឌ្ឍកម្មវិធីថ្មីនេះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននៅមុននេះ បានអោតយដឹងថា ដំណោះស្រាយថ្មីរបស់ថាមពលថ្មថ្មីនេះ គឺនឹងមានភាពធន់ជាងថាមពលដែលធ្លាប់ប្រើប្រាស់កន្លងមក។
ថាមពលថ្មថ្មីនេះ នឹងផ្តល់អោយអ្នកប្រើប្រាស់នូវកម្រិតថាមពលយ៉ាងតុច 80% ទោះបីជាមានការប្រើប្រាស់អស់រយៈពេល 4 ឆ្នាំហើយក៏ដោយ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន OnePlus ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន Ace 3 Pro ដែលនឹងមានការប្រកាសចេញនៅសប្តាហ៌ក្រោយនេះ នឹងមានករបំពាក់នូវថាមពលថ្មទំហំ 6,100mAh។ នៅលើថ្មនេះ នឹងមានការប្រើប្រាស់នូវកម្រិត 763Wh/L energy density និងមានទម្ងន់ត្រឹមតែ 14 ប៉ុណ្ណោ។ ថាមពលថ្មនេះ មានការទ្រទ្រង់បានជាមួយនិងកម្លាំងសាក 100W fast charging ។ សម្រាប់ការសាកបញ្ចូលពី 1% ទៅ 100% ទៅលើថ្មទំហំ 6,100mAh នេះ គឺចំណាយពេលត្រឹមតែ 36 នាទីប៉ុណ្ណោះ។
Article image
ក្រុមហ៊ុននេះបញ្ជាក់ទៀតថា ថាមពលថ្មនេះ គឺមានការអភិវឌ្ឍរួមគ្នាជាមួយនិងក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតថាមពលថ្មសម្រាប់រថយន្តអគ្គិសនី EV ដ៏ធំរបស់ប្រទេសចិន។ ក្រុមហ៊ុននេះ នឹងធ្វើការផលិតថ្មសម្រាប់ដៃគគូរបស់ខ្លួន។