
នៅថ្ងៃស្អែកនេ ក្រុមហ៊ុន OnePlus សហការជាមួយនិងក្រុមហ៊ុន BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបស់ប្រទេសចិននឹងមានការរៀបចំនូវព្រឹត្តិការណ៌សម្រាប់ស្មាតហ្វូនជំនាន់ថ្មី OnePlus 13។ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញពីអេក្រង់ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីនេះផងដែរ។
នៅថ្ងៃនេះ ក្រមហ៊ុន OnePlus បានបន្តបង្ហោះនូវរូបភាពផ្សព្វផ្សាយថ្មីមួយទាក់ទងនឹងអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 ថែមទៀតហើយ។ បន្ថែមពីនេះ អ្នកទម្លាយ Tech Blogger ដែលមានឈ្មោះថា Cai Zuxuan ត្រូវបានគេស្គាល់ថា គឺជាបុគ្គលិក OnePlus បាននិយាយសមត្ថភាពនៃអេក្រង់ ហើយនិងបន្ទះឈីបថ្មី ដែលធ្វើអោយតម្លៃស្មាតហ្វូននេះឡើងថ្លៃផងដែរ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា នៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះ នឹងមានការបំពាក់នូវ BOE X2 ដែលជាអេក្រង់ជំនាន់ទី 2 របស់ក្រុមហ៊ុន BOE មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K Oriental Screen ហើយថែមទាំងទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រអេក្រង់ DisplayMate A++ ដំបូងគេនៅលើពិភពលោកថែមទៀតផង។
OnePlus 13 នឹងមានអេក្រង់ទំហំ 6.82-អ៊ីង BOE X2 8T LTPO panel និងមានការឌីស្សាញគែមជុំវិញកោងនៅលើជ្រុងទាំង 4 ហើយនិងមានការឌីស្សាញគែមអេក្រង់បែប ultra-thin equal-sized bezels ផងដែរ។ អេក្រង់នេះនឹងបង្ហាញចេញបានទំហំ 3168x1440pixels រត់ល្បឿន 120Hz refresh rate។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាម៉ូដែលដំបូងរបស់ OnePlus ដែលមានការប្រើប្រាស់សិនស័រស្កែនអេក្រង់ ultrasonic។ យោងតាមដំណឹងខាងលើនេះ យើងនឹងទទួលបាននូវដំណឹងថ្មីពីអេក្រង់របស់ OnePlus/Oppo កាន់តែច្បាស់នៅថ្ងៃស្អែក។ និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនម៉ូដែល OnePlus 13 ក៏នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីមួយដែលនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite របស់ Qualcomm ផងដែរ។

OnePlus 13 អាចនឹងមានរ៉េមទំហំ 24GB LPDDR5x RAM និងមានអង្គចងចាំទំហំ 1TB of UFS 4.0 storage ហើយនឹងមានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W wired ហើយនិងកម្លាំងសាកឥតខ្សែរ 50W magnetic wireless charging ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel LYT-808 គ្រាប់ទីពីរមានទំហំ 50-Megapixel Samsung JN5 ខណៈដែលកាមេរ៉ា 3x periscope telephoto គាំទ្រដោយសិនស័រសិនស័រ LYT600។ ស្មាតហ្វូននេះក៏មានការការពារដោយបច្ចេកវិទ្យាការពារទឹកនិងធូលី IP68/69 ផងដែរ
