ស្វែងរកពួកយើង:

OnePlus 13 ដំណើរការលើបន្ទះឈីប Snapdragon 8 Gen 4 នឹងបង្ហាញវត្តមានខែក្រោយនេះ

ដោយ

Koun Jab Luffy

09 កញ្ញា 2024 02:14 រសៀល

អាន 3 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយមុននេះ បានបង្ហាញថា Qualcomm នឹងមានការប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងព្រឹត្តិតការណ៌ Snapdragon Tech Summit 2024 ដែលខ្លួនគ្រោងនឹងមានការរៀបចំឡើងនៅចន្លោះថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលខាងមុខនេះ នៅទីក្រុង Maui នៃរដ្ឋហាវ៉ៃ។ ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន OnePlus ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលនឹងមានការបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។
នៅថ្ងៃនេះ លោក Louis Lee ដែលជាអគ្គនាយកក្រុមហ៊ុន OnePlus ប្រចាំនៅប្រទេសចិន បង្ហោះនៅលើបណ្តាញសង្គម Weibo បញ្ជាក់ពីកាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នេះហើយ។ នៅក្នុងសារដែលបានផុសនោះ លោក Louis Lee បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus នឹងមានការសម្ពោធជាផ្លូវការនៅខែក្រោយនេះហើយ។ បន្ទះឈីបថ្មី Snapdragon 8 Gen 4 ក៏នឹងមានការបង្ហាញវត្តមាននៅលើស្មាតហ្វូនជំនាន់់ថ្មីនេះផងដែរ។
Article image
គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបស់ចិន BOE បានប្រារព្ធពិធីជួបជុំប្រចាំឆ្នាំជាមួយនិងដៃគូរសហការ Global Innovation Partner Conference 2024 និងមានការប្រកាសចេញនូវបច្ចេកវិទ្យាជំនាន់ទី 2 នៃ “Oriental Screen,” ដែលគេស្គាល់ថា “BOE X2.” ផងដែរ។ នៅពេលនោះ លោក Lee បានបញ្ជាក់ថា ក្រុមហ៊ុន OnePlus នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុត ដែលមានការប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មីនេះ ហើយនិងមានការប្រកាសចញនៅខែតុលាថែមទៀតផង។ ប៉ុន្តែលោក Lee មិនបានបង្ហាញចេញនូវលក្ខណៈលម្បតិទូទៅណាមួយដែលទាក់ទងជាមួយនិងស្មាតហ្វូននេះនោះទេ។
បើតាមរបាយការណ៌កន្លងមក បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីង 8T LTPO BOE X2 ដែលមានគែមទាំង 4 កោងបែប quad-micro-curved design ហើយអេក្រង់នេះ មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K និងមានល្បឿន 120Hz refresh rate ព្រមទាំងមានការទ្រទ្រង់ជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic in-screen fingerprint sensor ថែមទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel ដែលជាសិនស័រ LYT-808 គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Mgapixel ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel IMX882 periscope telephoto camera គាំទ្រការហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W charging និង 50W wireless charging។ សម្រាប់ភាពធន់នៅលើស្មាតហ្វូននេះ នឹងមានការការពារដោយបច្ចេកវិទ្យាការពារទឹក និងធូលី IP68/69 dust and water resistance។